More

    ពលរដ្ឋក្រីក្រ៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីប៉ុស្តិ៍រដ្ឋបាល និងអង្គការក្តីស្រលាញ់គ្មានព្រំដែន

    spot_img

    បន្ទាយមានជ័យ៖ យើងដឹងហើយថា ចាប់តាំងពីជម្ងឺកូវិដ-19 បានវាយលុយរាលត្បាតនៅលើសកលលោក បានធ្វើឲ្យសេដ្ឋកិច្ចនៅ តាមបណ្តាប្រទេសមួយចំនួនមានបញ្ហា និង ធ្វើឲ្យជីវភាពរបស់ពលរដ្ឋមួយចំនួនធំ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

    ឥលូវនេះយើងក្រឡែកមក មើលប្រទេសកម្ពុជាយើងវិញ គឺ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការខ្វះខាត និង ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ លោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍នគរបាលព្រៃគប់ នៃវរសេនាតូចការពារព្រំដែនគោក៩១១ និង អង្គការក្តីស្រលាញ់គ្មានព្រំដែន បានឧបត្ថម្ភស្បៀងអាហារ និង ថវិកាមួយចំនួនដល់ពលរដ្ឋ៥០ គ្រួសារដែលមានជីវភាពខ្វះខាត។ សូមបញ្ជាក់ថា ពលរដ្ឋទាំង៥០គ្រួសារនេះ គឺមានទីលំនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ក្នុងកម្មវិធីនេះគេសង្កេតឃើញថា មានការចូលរួមពីលោក ឈិត រ៉ម អនុប្រធានភូមិព្រៃគប់ លោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់ ព្រមទាំងមន្ត្រីក្រោមឱវាទយ៉ាងច្រើនកុះករផងដែរ។

    លោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍នគរបាលព្រៃគប់ បានប្រាប់ឲ្យដឹងថា អំណោយដែលចែកជូន ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារនេះ គឺ ជាអំណោយរបស់អង្គការក្តីស្រលាញ់គ្មានព្រំដែន ហើយក្នុងនោះ លោកក៏បានចូលរួមបរិច្ចាគប្រាក់ និងរបស់ហូបចុកមួយចំនួនផងដែរ សំរាប់ចែកជូនដល់ពលរដ្ឋទាំង៥០គ្រួសារនោះ។

    ក្នុងនេះផងដែរយើងសង្កេតឃើញទៀតថា ពលរដ្ឋក្នុងមួយគ្រួសារទទួល បានអំណោយពីអង្គការក្តីស្រលាញ់ អង្ករ ២៥គីឡូក្រាម ទឹកត្រី២ដប ទឹកសុីអុីវ២ដប ស្ករសរ១គីឡូ ផ្លែល្ពៅ១ផ្លែ ត្រលាច ០២ផ្លែ ស្ពៃក្តោប០១ដុំ។ ហើយក្នុងទៀតសោត គេសង្កេតឃើញថា លោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់ បានបរិច្ចាគថវិការផ្ទាល់ចែកជូនដល់ពលរដ្ឋក្រីក្រទាំងនោះ ក្នុង០១នាក់ ១០០០០រៀល មួយមុឺនរៀលផងដែរ។

    សូមបញ្ជាក់ផងដែរថា លោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់តែងតែយកចិត្តទុកដាក់ អំពីបញ្ហាពលរដ្ឋក្នុងមូលដ្ឋាន ជាចម្បង ហើយក៏តែងតែចែកអំណោយ និង ថវិការមួយចំនួនដល់ពលរដ្ឋដែលក្រីក្រ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕ រូបភាព និងអត្ថបទ៖ សន សុង

     

    spot_img

    អត្ថបទទាក់ទង

    spot_img