More

    ដំបន់ក្រហមចំនួន4ទីតាំង នៅក្នុងសង្កាត់ប៉ោយប៉ែត ត្រូវបានបើកឲ្យដំណើរការ ចេញ-ចូលជាធម្មតាវិញ

    spot_img


    ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2021នេះ សម្រេចបញ្ចប់កំណត់ទីតាំងពី “តំបន់ក្រហម” 4ទីតាំងដែលឆ្លងរីករាលដាលជំងឺកូវីដ-19 យ៉ាងធ្ងន់ធ្ងរ នៅក្រុងប៉ោយប៉ែត ត្រូវបានបើកដំណើរចេញ-ចូលជាធម្មតាឡើងវិញ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទីតាំងទាំង4ដែលត្រូវបានបញ្ចប់ការបិទខ្ទប់នេះ រួមមាន៖ ទីតាំងទី1. កំណាត់ផ្លូវទីតាំងខារ៉អូខេ ខេវ័ន្ត ចាប់ពីផ្លូវព្រហ្មនិមិត្ត ឆ្ពោះទៅទិសខាងលិច ដល់ផ្លូវអភិវឌ្ឍន៍ ក្នុងភូមិក្បាលស្ពាន1 សង្កាត់.ក្រុងប៉ោយប៉ែត។ ទីតាំងទី2.ផ្លូវចូលទីតាំងកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែតផាសេសផ្លើសចាប់ពីផ្លូវសាមគ្គីឆ្ពោះទៅទិសខាងលិចដល់ផ្លូវអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិក្បាលស្ពាន1 សង្កាត់.ក្រុងប៉ោយប៉ែត។ ទីតាំងទី3. ទីតាំងចំណុចខារ៉ាអូខេ ឡាហ្វីរ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ1 សង្កាត់.ក្រុងប៉ោយប៉ែត។ និងទីតាំងទី4 កំណាត់ផ្លូវដើមពុទ្ទ្រា ចាប់ពីកែង និងផ្លូវចូលវត្តត្រាច ឆ្ពោះទៅទិសខាងលិច ផ្លូវប្រសពផ្លូវកាស៊ីណូ ស្ថិតនៅក្នុង ភូមិក្បាលស្ពាន1 សង្កាត់.ក្រុងប៉ោយប៉ែត។

    គួរបញ្ចាក់ថា ទីតាំងទាំង4ខាងលើ ជាទីតាំងដែលឆ្លងរីករាលដាលជំងឺកូវីដ-19 យ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ន កាលពីថ្ងៃទី24 ខែមេសា ឆ្នាំ 2021 កន្លងទៅដើម្បីធានាបាននូវការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ឲ្យមានប្រសិទ្ធភាពផងដែរ៕ដោយក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img