More

    ច្រករបៀងណងចាន់នៅតែបើក ឲ្យទំនិញចូលខុសពីគោលគារណ៍ របស់ក្រសួង

    spot_img

    បន្ទាយមានជ័យ៖ គេសង្កេតឃើញថា បទល្មើសឆ្លងដែនតាមភូមិសាស្ត្រមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពជារៀងរាល់ថ្ងៃ ឥតឈប់ឈរឡើយ ទោះបីលោក អភិបាលខេត្ត និងក្រសួងមហាផ្ទៃ ចេញលិខិតឲ្យបិទច្រករបៀង និង ចេញបញ្ជាឲ្យទប់ស្កាត់ ទំនិញគ្រប់ប្រភេទមិនឲ្យចូលតាមច្រករបៀងមកកម្ពុជា យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា យោធាការពារព្រំដែនលេខ៥០៣ នៅចំនុចច្រករបៀងជោគជ័យ ហៅ (ច្រកណងចាន់) ឋិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅតែត្រូវគ្នាជាមួយឈ្មួញ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូលបានដដែល ជាពិសេស សត្វជ្រូករស់តែម្តង។

    ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានមន្ត្រីម្នាក់បានលួចបង្ហើបថា នៅវេលាម៉ោង ២១និង ៣០នាទីយប់ ថ្ងៃទី ២៥ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកស្តារិច ផ្ទុកកូនជ្រូកសរុបចំនួន៤០ក្បាល នៅចំណុចក្បាលស្ពានអូរបីជាន់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលលួចនាំចូលតាមច្រកណងចាន់ខាងលើនេះ ដែលខុសពីគោលការណ៍របស់ក្រសួង។

    សូមបញ្ជាក់ថា ច្រករបៀងជោគជ័យ ឬហៅថា ណងចាន់ គឺគ្រប់គ្រងដោយយោធាការពារព្រំដែនលេខ៥០៣ ដែលមានលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ។ ហើយកងការពារព្រំដែនលេខ៥០៣នេះ ចំណុះឲ្យយោធភូមិភាគទី៥ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ជាមេបញ្ជាការយោធភូមិភាគ។

    ទាក់ទងបញ្ហានេះ ក្រុមការងារយើងមិនទាន់អាច សុំការបកស្រាយពីលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធា ព្រំដែនលេខ៥០៣ បាននៅឡើយទេ ដើម្បីបញ្ជាក់ថា ការអនុញ្ញាតិឲ្យសត្វជ្រូកចូលតាមច្រកនេះ ជាការបញ្ជារបស់លោក ឬមួយកូនចៅរបស់លោក លួចធ្វើដោយស្ងាត់ៗ៕ រូបភាព និងអត្ថបទ៖ សន សុង

     

    spot_img

    អត្ថបទទាក់ទង

    spot_img