More

    ផឹកស៊ីទាស់សម្តីគ្នាវាយប្រាវ រំសាយគំនុំចាស់

    spot_img

    ភ្នំពេញ៖ សន្តិសុខយាមនៅក្រុមហ៊ុនមួយកន្លែង និងបុរសអ្នករត់ម៉ូតូកង់បីផឹកស៊ីក្បែរគ្នាផ្លែផ្កា និងដៀមដាមពាក្យសំដីដាក់គ្នា កើតជាហិង្សាវាយគ្នាប្រាវ បណ្ដាលឲ្យបុរសអ្នករត់កង់បីរងរបួសប៉ោងមុខមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ខាងជើងធនាគារជាតិ ជាង១០០ ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមសម្ដីបុរសជាអ្នករត់ម៉ូតូកង់បី បានប្រាប់ឲ្យដឹថាគាត់រត់កង់បី ជាប្រចាំនៅកន្លែងកើតហេតុ ជាយូរមកហើយចំណែកជនបង្ក និងរូបគាត់ក៍ជាមនុស្សធ្លាប់ស្គាល់គ្នា ហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នា និងធ្លាប់មានទំនាស់ពាក្យសំដីគ្នា ជាយូរកន្លងមកហើយដែរ ហើយមុនពេលកើតហេតុរូបគាត់ បានអង្គុយផឹកស៊ីជាមួយសន្តិសុខម្នាក់ទៀត ដែលយាមនៅកន្លែងកើតហេតុ ចំណែកបុរសជាសន្តិសុខ និងជាជនបង្កបានផឹកស៊ីជាមួយមិត្តភក្កិម្នាក់ទៀត នៅក្បែរគ្នានោះដែរ ក្រោយពីផឹកស៊ីបានមួយសន្ទុះក្រោយមក ម៉ោងកើតហេតុខាងលើ ជនបង្កបានដើរទៅដើរមកកាត់នៅមុខរូបគាត់ ហើយរូបគាត់ក៏បានថាឲ្យពីរទៅបីម៉ាត់ ស្រាប់តែកើតមានជម្លោះ ពាក្យសម្ដីដាក់គ្នាទៅវិញទៅមក រួចកើតជាហិង្សាវាយគ្នាទៅវិញទៅមកមួយប៉្រាវដែរ តែដោយសារជនបង្កមានកម្លាំងខ្លាំងជាង បានដាល់គាត់មួយដៃចំកណ្ដាលមុខ ធ្វើឲ្យរូបដួលទៅលើដី និងរងរបួសប៉ោងមុខប៉ោងមាត់។ បន្ទាប់មកបងប្អូនជាពលរដ្ឋនៅនឹងកន្លែងកើតហេតុនាំគ្នា ចុះទៅជួយនិងឃាត់រួច បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយមកសមត្ថកិច្ចបានចុះមកដល់ នឹងបានសួរនាំនៅនឹងកន្លែងកើតហេតុ ដោយសារភាគីទាំងសងខាង ធ្លាប់ស្គាល់គ្នានិងធ្លាប់ផឹកស៊ីជាមួយគ្នា ទើបបានធ្វើការសម្របសម្រួលបញ្ចប់រឿង រួចក៏បាននាំគ្នាទៅកន្លែងរៀងៗខ្លួន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img