
កំពង់ឆ្នាំង៖ ស្រ្តីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត-កសម្លាប់ខ្លួន ក្នុងព្រៃចោលប្តីនិងកូនឲ្យនៅកំព្រា។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះ មានឈ្មោះនងចាន់ ភេទស្រី អាយុ៥០ឆ្នាំ បំពេញការងារនៅការិយាល័យស្ថិតិ អត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង រស់នៅភូមិឃុំកើតហេតុនេះ មានប្តីនិងកូន២នាក់។
ក្រោយពីបាត់យូរពេកមិនឃើញត្រឡប់មកវិញ រូបគាត់បានដើររកសព្វទីកន្លែងតែមិនឃើញ លុះដើរទៅព្រៃខាងក្រោយ ដែលមានចម្ងាយពីផ្ទះប្រមាណជាង៥០០ម៉ែត្រ ក៏បានប្រទះឃើញប្រពន្ធរបស់ខ្លួនចងក សម្លាប់ខ្លួនជាមួយនិងខ្សែនីឡុង ភ្ជាប់ទៅនិងមែកឈើបាត់ទៅហើយ។ គាត់និងប្រពន្ធមិនដែលមានទំនាស់គ្នានោះទេ មិនដឹងមូលហេតុអី បានជាទៅសម្លាប់ខ្លួនចោលកូន និង ប្តីបែបនេះទេ ។
សមត្ថកិច្ចធ្វើកោសល្យវិច័យ រួចបានសន្និដ្ឋានថា ស្រី្តនគរបាលរូបនេះពិតជា បានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល