More

    ឆេះផ្ទះ៥ខ្នងផ្អើលអស់មនុស្ស ស្ទើរពេញមួយភូមិ

    spot_img

    បាត់ដំបង៖ ផ្ទះចំនួន៥ខ្នងត្រូវបានភ្លើងឆាបឆេះ រាលដាលខ្ទេចក្លាយទៅជាផេះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ស្ទើរពេញមួយភូមិ ព្រោះពន្លត់មិនទាន់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង២០ នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅចំនុចភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត នៃខេត្តបាត់ដំបង។

    តាមសមត្ថកិច្ចឲ្យដឹងថា មុនដំបូងការឆេះនេះផ្តើមចេញពី ការផ្សារដែក ធ្លាក់កន្ទេចភ្លើងត្រូវដបសាំង ដែលឆេះចេញពីផ្ទះឈ្មោះ ជៀម សុខនី អាយុ៣០ឆ្នាំ ឆេះទាំងស្រុងតែម្តង ហើយក៏រាលដាលដល់ផ្ទះ អ្នកជិតខាងចំនួន៤ខ្នងទៀត ដែលមានម្ចាស់ឈ្មោះ សឿង ភេទប្រុស អាយុ ៣១ឆ្នាំ (ខូចទាំងស្រុង)។
    ឈ្មោះ សៀប សុខថាវរី ភេទ ស្រី អាយុ៥០ ឆ្នាំ (ខូច60%)។
    ឈ្មោះ ទៀប រ៉េត ភេទ ស្រី អាយុ ២៩ឆ្នាំ (ខូច30%)។
    ឈ្មោះ ប៊ុន ឆី ភេទ ប្រុស អាយុ៥៣ឆ្នាំ (ខូច20%)។

    តាមសមត្ថកិច្ចបញ្ជាក់ថា ករណីឆេះនេះបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង និងមានកងកម្លាំងចូលរួម ជួយពន្លត់ចំនួន៤២នាក់៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img