More

    សមត្ថកិច្ចចាប់បានពលរដ្ឋ១៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ

    spot_img

    បន្ទាយមានជ័យ៖ ពលករប្រុស.ស្រីចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនពលករខ្មែរប្រុស.ស្រី១៥នាក់ ពីរករណីផ្សេងគ្នាបំរ៉ុងលួចឆ្លងដែន ខុសច្បាប់ចេញទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    ករណីទី១ នគរបាលការពារព្រំដែនគោកលេខ៨៩១ លោកអនុសេនីយ៍ឯក សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពានបានប្រាប់ថា នៅពេលលម្លាំងរបស់លោកចុះល្បាត ក៏ប្រទះឃើញពលករប្រុស.ស្រី៦នាក់ ស្រី១នាក់ បំរ៉ុងឆ្លងដែនខុសច្បាប់ចេញទៅទឹកដីថៃ ក៏ឃាត់នៅវេលាម៉ោង៦និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់អូរក្នុងភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត។ ក្រោយពីសួរនាំពលករបានឲ្យដឹងថា ពួកគាត់មកតាមម៉ូតូឌុប យកតម្លៃ២៥០០បាត(ប្រាក់ថៃ) ហើយសន្យាថា និងជូនឆ្លងចូលទៅក្នុងផ្សារ៉ុងក្លឿ ព្រោះថៅកែនៅចាំទទួល យកទៅធ្វើការកសាង។ ក្រោយពីបានអប់រំណែនាំ ពីបញ្ហាប្រឈមនិងជំងឺកូវីដ១៩ និងបញ្ហាប្រឈមនានា ជុំវិញការលួចឆ្លងដែនខុសច្បាប់ កុំឲ្យចាញ់បោកមេខ្យល់ រួចធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
    ករណីទី២ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃខែដដែល កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនពលករខ្មែរប្រុស.ស្រីចំនួន៩នាក់. ស្រី៣នាក់បន្ថែមទៀត នៅចំណុចផ្សារមង្គល ក្នុងភូមិសង្កាត់កើតហេតុដដែល។
    លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ការឃាត់ខ្លួនពលករប្រុស.ស្រី កម្លាំងនគរបាលក៏បានឃាត់ខ្លួនបានមេខ្យល់ម្នាក់ផងដែរ។ លោកអធិការបញ្ជាក់ថា មេខ្យល់និងពលករខ្មែរទាំងនោះ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ហើយនឹងកំពុងសួរនាំផងដែរ៕ រូបភាព និងអត្ថបទ៖ សន សុង

       

    spot_img

    អត្ថបទទាក់ទង

    spot_img