More

    សល់១អាទិត្យទៀតភ្ជាប់ពាក្យរៀបការ ស្រាប់តែជួបគ្រោះថ្នាក់ស្លាប់លើស្ពាន ដោយសាររថយន្តដឹកដី

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណាចអធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូឌុបគ្នាមួយគ្រឿង ចេញពីធ្វើការទៅបុករថយន្តបែនដឹកដី ឈប់នៅលើស្ពានពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១.និង០០នាទីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២០ ត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
    ជនរងគ្រោះស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលម្តុំសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ស្លាកលេខ 1AF-7389 ជិះគ្នា២នាក់ ដោយម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្តបង្កម៉ាក KIA ប្រភេទបែនដឹកដី ពណ៍ត្រៃអ៊ុ គ្មានស្លាកលេខ។

    យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីផ្លូវវិមានឈ្នះឈ្នះ បំណងឆ្លងស្ពានលីយ៉ុងផាត់ ទៅត្រេីយខាងលិច ពេលដែលមកដល់លេីស្ពាន ស្រាប់តែជ្រុលទៅបុករថយន្តដឹកដី ខាងលេីពីក្រោយ សង្ស័យតែរថយន្តខូចចតនៅលើស្ពាន គ្មានដាក់សញ្ញាសំគាល់អ្វីទាំងអស់ បណ្ដាលឲ្យជនរងគ្រោះអ្នកឌុបបោកក្បាល ជាមួយរថយន្តរួម និងថ្នល់ស្លាប់ៗនៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់។ គ្រានោះរថយន្តដឹកដីខាងលេី បានរអិលថយក្រោយទៅបុក នឹងបង្កាន់ដៃស្ពានទល់ជាប់នៅ និងកន្លែងទើបអស់ល្បឿន តែក៏បង្កឱ្យបង្កាន់ដៃស្ពានរងការខូចខាតផងដែរ។ ឃើញដូច្នោះតៃកុងដែលជាអ្នកបើកបររថយន្តនោះ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។ ក្រោយកេីតហេតុភ្លាម ជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះផងដែរ។

    បេីតាមសម្ដីបងប្រុសបង្កើត របស់ជនរងគ្រោះបានឱ្យដឹងទៀតថា ប្អូនប្រុសរបស់គាត់ នៅសល់តែមួយអាទិត្យទៀត នឹងរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីម្នាក់។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វេីការវាស់វែង អូសរថយន្ត និងម៉ូតូទៅរក្សាទុកបណ្តោះអសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍ភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ជូនទៅសាច់ញាតិ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img