More

    បង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្តាប់សមត្ថកិច្ច ត្រូវគេចាប់វាយខ្នោះ

    spot_img

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្ត ឈប់នៅស្តុបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សពាក់ស្លាកលេខភ្នំពេញ2W-5890 ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៣០ ម៉ែត្របានឈប់នៅភ្លើងស្តុប ខណៈនោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរមកពីក្រោយយ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងស្តាំ ពេញទំហឹងបណ្ដាលឲ្យ កំពិតកាងនឹងបែកស្តុបមួយចំហៀង។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោងនៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះមកដល់រួច បានយកបុរសដែរបើកម៉ូតូបង្ បញ្ជូនតាមរថយន្តនគរបាលខណ្ឌមានជ័យ ដើម្បីយកទៅទុក ដោះស្រាយគ្នានៅពេលក្រោយ ខណៈបើកមកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បង់កំពុងទី១ បុរសដែលបង្គរបានកូសមត្ថកិច្ច និងបានទាញចង្កូតរថយន្ត របស់សមត្ថកិច្ចរេពេញផ្លូវ ធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបាន បានហៅកម្លាំងចុះមកអន្តរាគមន៍ រួចចាប់វាយខ្នោះបញ្ជូន ទៅអធិការដ្ថានខណ្ឌមានជ័យបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img