
(ប៉ៃលិន) ឯកឧត្តមនាយឧត្តមសេនីយ៍ អឺុឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តប៉ៃលិននៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១ក្នុងការចុះត្រួតពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមផ្សារនានានៅក្នុង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមមានផ្សារ៖ ផ្សារព្រំ ផ្សារសាលាក្រៅ និងផ្សារអូនដូនតា។
ឯកឧត្តមបានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំដោយលោកជំទាវបានស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានគិតគូរយកចិត្តទុកដាក់ខ្ពស់និងមានកិច្ចសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងទាំង៣ប្រភេទមន្ត្រីរាជការនិងក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា . យុវជនស.ស.យ.កខេត្តពិសេសគឺមានការចូលរួមពីប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលធ្វើឲ្យខេត្តដ៍តូចច្រឡឹងមួយនេះគេចផុតពីជម្ងឺកូវីដដ៍កាចសាហាវនាពេលបច្ចុប្បន្ន។
ជាមួយគ្នាផងដែរ វាបានស្តែងចេញពីកិច្ចសហប្រតិបត្តិការរួបរួមសហការគ្នាយ៉ាងសស្រាក់សស្រាំបានប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ មានភាពស្រស់បំព្រងជាភាពទាក់ទាញភ្ញៀវទេសចរណ៍ចង់មកកម្សាន្តខានមិនអាចអាក់ខានបានឡើយ។
ក្នុងឱកាសនោះផងដែរ ក្នុងនាមឯកឧត្ដមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក៍សូមសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋានពិសេសនៅតាមភូមិឃុំគ្រប់មូលដ្ឋាន ប្រសិនបើមានប្រជាពលរដ្ឋមានការខ្វះខាតស្បៀងអាហារសូមធ្វើការរាយការណ៍មកជាបន្ទាន់ដល់ថ្នាក់ដឹកនាំនឹងក្រុមការងារចុះជួយតាមមូលដ្ឋាន ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាលយើងមិនឲ្យពលរដ្ឋណាម្នាក់ខាត់ស្បៀងដោយយើងមិនបានដឹងឡើយ។
ម្យ៉ាងទៀតបើមានជនចំណូលថ្មីមកពីខេត្តផ្សេងក៍ត្រូវរាយការណ៍ជូនអាជ្ញាធរឲ្យមកសួរនាំដើម្បីចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័កបើគាត់មកពីតំបន់មានហានីភ័យធ្វើដូចនេះដើម្បីការពារមេរោគកូវិដ១៩ចូលក្នុងសហគមន៍យើង។ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ19, យើងអាចឆ្លងផុតពីគ្រោះចង្រៃនៃមេរោគ covid-19 គឺផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕ដោយ ភ្នំខៀវ