More

    ក្មេងប្រុសម្នាក់ ដើរចុះរណ្តៅទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    (បាត់ដំបង) អាសូរក្មេងប្រុសម្នាក់បានលង់ទឹករណ្តៅដីដែលជីកបំរុងធ្វើបង្គន់អនាម័យបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយកំពុងអង្គុយបំបៅដោះប្អូននៅខាងក្រោមផ្ទះ។

    សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់ចិត្តខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលសពរងគ្រោះឈ្មោះ សំអៀត បញ្ញា ហៅ ឆៃ ភេទប្រុស អាយុ០៣ឆ្នាំ រស់
    នៅភូមិ-ឃុំកើតហេតុខាងលើ។

    តាមការបំភ្លឺពីឈ្មោះ រួន សារ៉ង ភេទស្រី អាយុ៤២ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតសពបានបំភ្លឺប្រាប់ថា កាលពីវេលាម៉ោងប្រហែល ១៥និង០០នាទី
    ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបាននៅបំបៅកូនតូចក្រោមផ្ទះជុំគ្នាជាមួយម្ដាយឪពុកបងប្អូននឹងកូនរបស់ខ្លួនមានគ្នាប្រាំពីរនាក់ដោយកូនរបស់ខ្លួនជា(សព)នៅលេងនឹងមើលទូរស័ព្ទជាមួយប្អូនស្រីរបស់ខ្លួនដែលត្រូវជាមីង ដោយទាំងអស់គ្នាភ្លេចខ្លួនមិនបានមើល។

    លុះដល់វេលាម៉ោងប្រហែល ១៥និង៣០នាទីទើបភ្ញាក់ខ្លួនថាបាត់កូនប្រុសក៏ស្ទុះស្រែកសួររកអ្នកនៅជុំវិញខ្លួននឹងបានក្រឡេកមើលទៅរណ្ដៅដីដែលជីកបម្រុងធ្វើបង្គន់ដែលនៅពីខាងលិចឈៀងខាងជើងផ្ទះរបស់ខ្លួនចំងាយប្រហែល១០ម៉ែត្រខ្លួនក៏បានឃើញខោកូននៅមាត់រណ្ដៅទឹកក៏រត់ទៅមើលស្រាប់តែឃើញកូនអណ្ដែតបាស់គូទឡើងលើក្នុងរណ្ដៅទឹកដែលមានជម្រៅប្រហែល១ម៉ែត្រ ភ្លាមនោះខ្លួនបានស្រង់កូនឡើងមកនឹងបានធ្វើចលនារលាក់ៗ៣ទៅ៤ដងរួចដឹកយកមកសង្រ្គោះបន្តនៅមណ្ឌលសុខភាពគាស់ក្រឡពេលដល់ពេទ្យពិនិត្យហើយប្រាប់ថាកូនរបស់ខ្លួមបានស្លាប់បាត់ទៅហើយ។

    ក្រោយមកក្រុមមន្ត្រីជំនាញបានធ្វើកោសល្យវិច័យរួចបានប្រគល់សពក្មេងរងគ្រោះឱ្យទៅឈ្មោះ រួន សារ៉ង ដែលត្រូវជាម្ដាយបង្កើតយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img