More

    ស្ថាននីយ៌ប្រេងអត់ច្បាប់កំពុងសាងសង់ ត្រូវបានអាជ្ញាធរចុះបិតភ្លាមៗ

    spot_img

    បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង រួមជាមួយកម្លាំមន្ទីរជំនាញពាក់ព័ន្ធ បានចុះធ្វើការហាមឃាត់បញ្ឈប់ ការសាងសង់ការ៉ាស់សាំងមួយកន្លែង ដែលកំពុងលួចលាក់ធ្វើដោយគ្មានច្បាប់អនុញ្ញាតិ។

    ក្នុងកិច្ចចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចទីតាំងដែលមានម្ចាស់ឈ្មោះ ឌឹត សុជិន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

    លោក យស់ យឿន ចៅសង្កាត់រតនៈ បានអោយដឹងថា មុននឹងឈានដល់ ការចុះបិទផ្អាកការសាងសង់ការ៉ាស់សាំងនេះឡើង រយៈពេលកន្លងមក លោកបានចុះផ្អាកសកម្មភាព រហូតដល់ចេញលិខិតហាមឃាត់១លើកជា២លើក រួចមកហើយដែរតែម្ចាស់ទីតាំងមួយនេះ នៅតែបន្តសកម្មភាពរហូត បានលួចដាក់ធុងស៊ីទែនកប់សម្រាប់ស្តុកសាំង ដែលជាសកម្មភាពល្មើស ទៅនឹងច្បាប់ហាមឃាត់ផងដែរ។

    ហើយការបង្កើតការ៉ាស់សាំងខាងលើនេះ មិនត្រឹមតែអត់ច្បាប់និងខុសបច្ចេកទេសនោះទេ សូម្បីតែចំណុចបរិវេណ នៃទំហំដីក៏មិនអាចបង្កើតការ៉ាស់សាំងបានដែរ ខុសស្តង់ដាជាពិសេស ក្នុងចំណោមទីប្រជុំជនផង ត្រូវតែគិតគូអំពីសុវត្តិភាពទៅថ្ងៃខាងមុខ។

    ក្នុងការចុះបញ្ឈប់សកម្មភាព របស់អាជ្ញាធរនេះដែរ គេមិនឃើញមានវត្តមានម្ចាស់អាជីវកម្មខាងលើ ចេញមកបង្ហាញមុខនោះទេ តែបើទោះបីបែបណាក៏ដោយចុះ ក៏អាជ្ញាធរមានសមត្ថកិច្ច បានបំពេញបែបបទព្រមានហាម មិនអោយធ្វើសកម្មភាពសាងសង់បន្តទៀតនោះទេ តែបើសិនជាម្ចាស់នៅតែបន្តសាលាក្រុង និងចាត់វិធានការផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img