More

    កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

    spot_img

    (បាត់ដំបង)កម្លាំងមន្ត្រីជំនាញមានទាំងកម្លាំងកងរាជអាវុធហត្ថ ប៉ូលីសប៉ុស្តិ៍ ប្រជាការពារ កម្លាំងជលផល និងកម្លាំងសហគមន៍នេសាទ បានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ នៃខេត្តបាត់ដំបង។

    លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចខាងជើងបឹងធំ ឃុំព្រែកនរិន្ទ និងចំណុចអូរសាឃរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

    ជាមួយកិច្ចប្រតិបត្តិការខាងលើ កម្លាំងមន្ត្រីចម្រុះបានធ្វើការរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់មាន ,សាច់មង ១៥៥០ម៉ែត្រ ,បង្គោល ៣១០ដើម ,ឡុកចាប់ត្រី០៥គ្រឿង និងត្រីចម្រុះ១០គីឡូក្រាម៕

    spot_img

    អត្ថបទទាក់ទង

    spot_img