More

    ស្នងការនគរបាលខេត្តស្ទឹងត្រែង ប្រកាសរើសយុវជនទាំងពីរភេទ ជិត១០០នាក់ ឲ្យចូលបម្រើមន្ត្រីនគរបាល

    spot_img

    ស្ទឹងត្រែង៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រកាសជ្រើសយុវជនទាំងពីរភេទ ឲ្យចូលបម្រើជាមន្ត្រីនគរបាលក្របខ័ណ្ឌចំនួន៨៧នាក់សម្រាប់បំពេញជួស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២៤នេះ។
    បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា យុវជនទាំងពីរភេទ ដែលមានបំណងចង់ដាក់ពាក្យចូលប្រលងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ សម្រាប់បម្រើនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អាចមកយកនៅស្នងការនគរបាលខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ នៃខែតុលា ឆ្នាំ២០២៤នេះ រៀងរាល់ម៉ោងធ្វើការ។
    សម្រាប់មន្ត្រីនគរបាលទាំង៨៧នាក់ខាងលើ ត្រូវបានឲ្យទៅបម្រើដូចជា នៅការិយាល័យជំនាញចំនួន២០កន្លែង នៅអធិការដ្ឋានក្រុង-ស្រុកចំនួន១៥កន្លែង និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ចំនួន៥២កន្លែង ។
    ចំពោះយុវជនទាំងពីរភេទដែលអាចចូលបម្រើកក្នុងវិស័យនគរបាលជាតិបាន ត្រូវមានលក្ខណ្ឌដូចជា បុរសមានកម្ពស់១,៧០ម៉ែត្រ នារីកម្ពស់១,៦៥ម៉ែត្រ មានសញ្ញាបត្របាក់ឌុប មានអាស័យដ្ឋានក្នុងខេត្តស្ទឹងត្រែង មានសញ្ជាតិខ្មែរ ជាដើម៕

    spot_img

    អត្ថបទទាក់ទង

    spot_img