More

    ស្លាប់២នាក់របួស៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាង រថយន្តតូចនិងរថយន្តLMH

    spot_img

    កោះកុង៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៦នាក់។ ហេតុការណ៍បង្ករឱ្យមានការភ្ញាក់នេះ បានកើតឡើងនៅវេលាម៉ោង១០ នឹង ៤៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ក្នុងភូមិអូរជ្រៅ ឃុំបឹង ព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    លោកវរសេនីយ៍ទោ អ៊ុ សោភ័ណ្ឌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បានឱ្យដឹងបឋមថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ខាងលើ គឺបង្កឡើយដោយអ្នកបើកបររថយន្តមិនស្គាល់អតសញ្ញាណ្ណ បើកបររថយន្តម៉ាក អុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 1551 បើកបរពីទិសខាង ត្បូង ឆ្ពោះទៅទិសខាងជើង មកដល់ចំនុចកើតហេតុខាងលើ បានបុកនឹងរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A X. 2809 បុកពេញទំហឹង បណ្តាលឱ្យមនុស្ស០២នាក់ស្លាប់ (ស្រី០១នាក់)(ក្មេង០១នាក់ប្រុស) និងរងរបួសធ្ងន់៤នាក់ (ប្រុស១នាក់) និងរបួសស្រាល២នាក់ (ប្រុស១នាក់)។
    លោក អ៊ុ សោភ័ណ្ឌ បានឱ្យដឹងទៀតថា អ្នកស្លាប់និងអ្នករងរបួសរួម ដំណើររថយន្តហាយឡិនឌ័រ តែមួយគ្រួសារ។
    ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានកំពុងជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរ ពេទ្យបង្អែកស្រុកស្រែអំបិល
    ចំណែកសាកសពបានប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
    បច្ចុប្បន្ន រថយន្តទាំងពីគ្រឿង ជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរ បាលចរាចរណ៍ បានធ្វើការដកហូតជាបណ្តោះអាសន្ន យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល រងចាំដោះស្រាយជាក្រោយ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img