More

    ជិះម៉ូតូពីរនាក់ប្តីប្រពន្ធ ត្រូវរថយន្តបុកប៉ើងដូចក្រដាស ស្លាប់ទាំងពីរនាក់

    spot_img

    ព្រះវិហារ៖ យ៉ាងហោចណាស់បុរស និងស្ត្រី ដែលត្រូវជាប្តីប្រពន្ធេះ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តបុក ប៉ើងជាច្រើនម៉ែត្រ ហើរដូចក្រដាស កាលវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ តាមបណ្តោផ្លូវជាតិលេខ៦៤ ពីស្រុកគូលេន ឆ្ពោះទៅកាន់ខេត្តសៀមរាប ត្រងចំនុចអូស្រឡៅប្រហោង ដែលស្ថិតក្នុងភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ។

    បើតាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក ឡាញ លីសុីវឡេង អធិកានគរបាលស្រុកគូលេន បានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្តី រស់នៅភូមិបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូ ចំណែកប្រពន្ធឈ្មោះ មៀវ គន្ធា អាយុ៣៣ឆ្នាំ។

    តាមប្រភពថា នៅមុនកើតហេតុគេបានឃើញ រថយន្តបង្កម៉ាកISUZUពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ២AS-8762បើកបរពីទិសជើងទៅទិសត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ក៏បានរេចង្កួតជ្រុលទៅបុក ជាមួយនឹងម៉ូតូ១គ្រឿងម៉ាកC125 ពណ៏ខ្មៅសេរី២០០៥ ពាក់ស្លាកលេខបាត់ដំបង1A-2887ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ហើរដូចក្រដាស ធ្វើអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    បច្ចុប្បន្នសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកយានយន្តត្រូវបាន រក្សាទុកដើម្បីដោះស្រាយ គ្នាជាក្រោយ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img