More

    សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍សកម្មជនប្រឆាំងនៅប្រទេសជប៉ុន ហៃ វណ្ណា ដែល​ទទួល​ស្គាល់កំហុស ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម

    spot_img

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹក​ថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ បាន ប្រកាសស្វាគមន៍សកម្មជនប្រឆាំងនៅប្រទេសជប៉ុន​លោក ប៉ុន ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និង​សូម​ការ​យោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា នា​ពេលកន្លងមក។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាង​កក់ក្តៅ​ចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូម អភ័យទោសចំពោះការខុសឆ្គងរបស់ ខ្លួន​កាល​​ពីថ្ងៃ១៨ សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួន​ចេញពីក្រុមប្រឆាំងជ្រុលនិយម​មកចូលរួម​ជីវភាព​​នយោបាយជាមួយគណប្រជាជន និងនាំយក​ចំណេះដឹងដើម្បី​ចូលរួមកសាង​ប្រទេស​ជាតិ​វិញ»។

    សម្ដេចតេជោបន្តថា «ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ​ពីសំណាក់បងប្អូនជន​រួមជាតិ​ដែល​ខឹង​សម្បា​ចំពោះ​លោក ហៃ វណ្ណាកន្លងមក និងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាង​អនាគត​របស់កម្ពុជា»។

    សម្ដេចតេជោ សង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយកគំរូតាម លោក ហៃ វណ្ណា ដោយផ្តាច់ ខ្លួន​ចេញ​ពីមេក្រុមជ្រុលនិយមមកចូល រួមកសាងប្រទេស។ សម្ដេចបញ្ជាក់ថា សូមកុំធ្វើនយោបាយ​ដង្ហែ​សព​មេក្រុមប្រឆាំងជ្រុលនិយម​ចូលរណ្តៅ​ព្រោះខ្លួនគេជួយខ្លួន​មិនបានផងថែម​ទាំងចោល​ស្រុក​ថែម​ទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img