ទំព័រដើម ទំព័រដើម មន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងចុះពិនិត្យតាមភោជនីយ៌ដ្ឋាន ដើម្បីអនុវត្តវិធានការបិទKTV

មន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងចុះពិនិត្យតាមភោជនីយ៌ដ្ឋាន ដើម្បីអនុវត្តវិធានការបិទKTV

- ពាណិជ្ជកម្ម -

បាត់ដំបង៖ តាមសេចក្តីរាយការណ៏ ជាបឋមពីមន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៏ ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីបានទទួលសេចក្តីណែនាំ ពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងបទបញ្ជាផ្ទាល់ពី ឯកឧត្ត្តមអភិបាលខេត្ត នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ក្រុមការងារ អធិការកិច្ចមន្ទីរចុះត្រួតពិនិត្យ និងផ្សព្វផ្សាយលិខិតលេខ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការបិទ KTV ក្លិបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសាកល។

គួរបញ្ជាក់ដែរថា តាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលពាក់ព័ន្ធក្រុមការងារ ក៏បានរំលឹកបន្ថែមដល់ម្ចាស់អាជីវកម្មទាំងនោះ ដាច់ខាតមិនត្រូវប្រើប្រាស់បន្ទប់ខារ៉ាអូខេ ឬបន្ទប់វីអាយភី ឬទីតាំងអគារបិទជិត និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ តែអាចដំណើរការជាភោជនីយដ្ឋាននៅក្រៅបន្ទប់ ឬអគារបិទជិតបាន ហើយត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ តាមវិធានសុវត្ថិភាពទេសចរណ៍ ដូចជាពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើមផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម