More

    ជិះម៉ូតូឡើងពំនូកថ្មបណ្តាលឲ្យដួល ត្រូវរថយន្តមកពីក្រោយកិនស្លាប់ គួរឲ្យសង្វេគ

    spot_img

    ភ្នំពេញ៖៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ឡើងពំនូកថ្មបណ្តាលដួលភ្លាមនោះ ក៏ត្រូវរថយន្តមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៍។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខអគ្គបញ្ជាការកងកម្លាំងវិស្វាកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

    ជនរងគ្រោះឈ្មោះឡុង ស៊ីថេន ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោរ សង្កាត់ដង្កោ មានស្រុកកំណើត ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

    តាមប្រភពពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៍សលាយខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 1K-6807 ធ្វេីដំណេីរចេញពីរង្វង់មូល ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយជិះ២ម៉ូតូ២នាក់មិត្តភត្តិ។ បន្ទាប់មកជិះ បានប្រហែល៥០ម៉ែត្រ ក៏បត់មកក្រោយវិញ ជិះបានបន្តិច ស្រាប់តែជនរងគ្រោះមិនប្រយ័ត្ន បានឡើងគម្រប់ថ្មកាត់ទទឹងផ្លូវ បណ្តាលឲ្យដួលទៅលេីផ្លូវភ្លាមនោះ ស្របពេលរថយន្ត មិនចាំម៉ាកមកពីក្រោយកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ ចំណែករថយន្តបន្តទៅមុខបាត់។

    ក្រោយកេីតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកេីតហេតុ ពិនិត្យជាក់ស្តែងរួច ប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img