More

    ជិះម៉ូតូលឿនពេក ជ្រុលឡើងឃឿនពំនូកថ្ម ដួលបោកក្បាលស្លាប់មួយរំពេច

    spot_img

    ភ្នំពេញ៖ បុរស ម្នាក់ ជិះ ម៉ូតូ លឿន ឡេីង ពំនូក ថ្ម បន្ថយល្បឿនផ្លោងបោកនឹងខឿនចិញ្ចើមផ្លូវ បែក ក្បាល ផុង លលាដ៍ ស្លាប់ ភ្លាមៗ ខណៈគ្មានមួកសុវត្ថិភាព។

    ហេតុការបង្ក ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃ ទី ៣ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅតាម បណ្តោយ ផ្លូវ បេតុង ក្នុង តំបន់ សេដ្ឋកិច្ច ពិសេសភ្នំពេញ ដែល ស្ថិត នៅ សង្កាត់ បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ។

    ជន រងគ្រោះជា មនុស្ស ប្រុស ដោយ មិន ទាន់ ស្គាល់ ឈ្មោះ នៅ ឡេីយ ដែល ជិះ ម៉ូតូ ម៉ាក វេវ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1BQ-6502។

    តាម ប្រភព ពត៌មាន ពី សន្តិសុខ ដែល យាម នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ភ្នំពេញ ខាង លើ បាន អោយ ដឹង ថា នៅ មុន ពេល កេីត ហេតុ គេ ឃើញ ជន រង គ្រោះ ខាង លេី ជិះ ក្នុង ល្បឿន យ៉ាង លឿន ហេីយ បាន ឡេីង ពំនូក ថ្ម បន្ថយ ល្បឿន កាត់ ទទឹង ផ្លូវ បណ្ដាល ឲ្យ ហោះ រំលង ជ្រុល ទៅ បុក ចិញ្ចើម ផ្លូវ បណ្តាល ឲ្យ បែក ក្បាល ផុង លលាដ៍ ស្លាប់ ភ្លាមៗ មួយ រំពេច ។ ប្រភព ដដែល បាន បន្ត ទៀត ថា ជន រង គ្រោះ ខាង លេី សង្ស័យ ជា ជន ជាតិ ចិន មិន ដឹង ថា គាត់ ធ្វើ នៅ ក្នុង ក្រុង ហ៊ុន ណា នៅ ឡើយ ។ ប្រភព ពត៌មាន បាន បន្ត អោយ ដឹង ថា ខណៈ ពេល ភ្លាមៗ នោះ ក្រុម សន្តិសុខ នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ភ្នំពេញ ខាង លើ បាន រាយការណ៍ ទៅ មេ តំបន់ ហេីយ ទាក់ ទង ទៅ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ អោយ មក ជួយ អន្តរាគមន៍ ភ្លាមៗ ផង ដែរ។

    ក្រោយ ពេល កេីត ហេតុ កំលាំង នគរបាល ប៉ុស្តិ៍ នឹង កំលាំង ផ្នែក ជំនាញ ចរាចរណ៍ ខណ្ឌ កំបូល បាន មក ដល់ កន្លែង កើត ហេតុ ភ្លាម ៗ ហេីយ បាន ពិនិត្យ សព នឹង ឆែក ឆេរ រក អត្តសញ្ញាណ តែ មិន ឃេីញ មាន អត្តសញ្ញាណ ជាប់ នឹង ខ្លួន ឡេីយ តែ សង្ស័យ ជា ជន ជាតិ ចិន បន្ទាប់ មក សព ខាង លើ ត្រូវ បាន ជំនាញ អោយ រថយន្ត ដឹក យក ទៅ តំកល់ នៅ វត្ត ទឹក ថ្លា ចំណែក ម៉ូតូ ជន រងគ្រោះ សមត្ដកិច្ចយក ទៅ រក្សា ទុក នៅ ជំនាញ ចរាចរណ៍ ខណ្ឌ កំបូល បណ្តោះអាសន្ន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img