More

    RANGE ROVER បុកគល់ស្ពានព្រែកជ្រៃ ខ្ទេចមួយកំណាត់មុខ

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ចូនតាមរថយន្តដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តស៊េរីទំនេីបម៉ាក RANGE ROVER វ៉ាជែងគ្នាជ្រុលទៅបុកគល់ស្ពានព្រែកជ្រៃ ពេញទំហឹងណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចគល់ស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌង្កោ រាជធានីភ្នំពេញ។

    ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ ខាងលេីបានប្រាប់ឲ្យដឹងថា ដំបូងគេរថយន្តបង្កស៊េរីទំនេីបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6588 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងបេីកទទ្ទឹមគ្នាជាមួយរថយន្តផ្សេង ធ្វេីឲ្យរថយន្តបង្កជ្រុលចង្កូតទៅបុក គល់ស្ពានពេញទំហឹងបណ្ដាល ឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ឯគល់ស្ពាន និងរូបចំលាក់នាគក៏បាក់បែកជាច្រេីនផងដែរ។

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេី ក៏បានធ្វេីឲ្យតៃកុងរងរបួសខ្លួនប្រាណផងដែរ និងត្រូវបានរថយន្តអ្នក ដែលស្គាល់គ្នាដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។

    ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែង ទៅក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img