More

    បុរសម្នាក់ដេកស្លាប់មុខផ្ទះពលរដ្ឋ ឡើងហើមទើបមានអ្នកដឹង

    spot_img

    ភ្នំពេញ៖ មានបុរសអនាថាម្នាក់ បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ២៧១ ជិតនិងស្តុបណីគា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដែលជាមនុស្សសតិមិនសូវល្អ ឬជនអនាថា។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃេីញជនរងគ្រោះដេីរចុះឡេីង ម្ដុំកន្លែងកេីតហេតុ ដោយសំលៀបបំពាក់ចាស់ៗ ហេីយចរិកមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង ក្រោយមក ក៏មិនឃេីញគាត់ដេីរឆ្លងកាត់ដូចសព្វដង។ បន្ទាប់មកក៏មានប្រជាពលរដ្ឋ ធ្វេីដំណេីរឆ្លងកាត់កន្លែងកេីតហេតុ បានធំក្លិនស្អុយ ទេីបដឹងថា ជនរងគ្រោះបានស្លាប់ទៅហេីយ ក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង។

    ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហេីយទាក់ទង ទៅជំនាញកោសល្យវិច័យ ឲ្យពិនិត្យបន្ថែមទេីបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ឬគាំងបេះដូង ដោយខ្លួនឯង ពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្ម នោះទេ ។ បន្ទាប់មកក៏ធ្វេីឯកសារប្រគល់សព ឲ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកតំកល់នៅវត្តទឹកថ្លា ដេីម្បីបូជាតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img