More

    ក្រុមគ្រួសារយំខ្សោះខ្លួន ខណៈសាច់ញាតិត្រូវរថយន្តកិនអូសជាច្រើនម៉ែត្រ

    spot_img

    ភ្នំពេញ៖ រថយន្តម៉ាកHINO សណ្ដោងដឹកទំនិញធុនធំគ្រឿង បានបេីកបុកម៉ូតូ មួយគ្រឿងកំពុងធ្វេីដំណេីរ បណ្ដាលឲ្យកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសស្រាល។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ)។ ដោយឡែកភាគីរថយន្ត ម៉ាក HINO ពណ៍ស្លែប្រភេទរថយន្តសណ្តោង ដឹកទំនិញពាក់ស្លាកលេខ ក្រុព្រះសីហនុ 3A-0846 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។

    តាមសម្ដីជនរងគ្រោះ ដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគេនិងជនរងគ្រោះ ដែលស្លាប់បានចេញពីធ្វេីការរោងចក្រ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបំណង ទៅផ្ទះនៅឯសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចមកកេីត ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តបង្កខាងលេី បេីកមកបុកពីក្រោយ បណ្ដាលឲ្យអ្នកអង្គុយខាងក្រោយ ខ្ទាតចូលក្រោមកង់រថយន្ត កិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម រីឯរូបគាត់ជាអ្នកឌុបរងរបួសស្រាល។

    បច្ចុប្បន្ន សពរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែង ប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img