More

    រថយន្តស្លាកលេខនគរបាល សង្ស័យអ្នកបើកស្រវឹង ជិះបុករបាំងចែកទ្រូងផ្លូវ ហើយរត់ចោលរថយន្ត

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរី មួយគ្រឿងពាក់ស្លាកលេខនគរបាល បានជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញ ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រថយន្តដាច់កង់មុខទៅរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង៤០ នាទីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីពណ៌សមួយគ្រឿង ពាក់ស្លាកលេខនគរបាល2-1470 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុល ទៅបុកនឹងក្បាលព្រួញ ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់មួយកង់ ខ្ទាតចេញពីជួរ ឯរថយន្តបង្កដាច់កាឡេកង់ ខាងមុខខាងឆ្វេងទៅមុខលែងរួច។ បន្ទាប់មកអ្នកបើកបរឃើញសភាពមិនស្រួល បានហៅម៉ូតូកង់បីជិះគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img