More

    សិស្សសាលាអង្គនាល១៧នាក់ពុលប្រហិត ក្អួតចង្អោរត្រូវការសង្គ្រោះបន្ទាន់

    spot_img

    កំពង់ស្ពឺ៖ ក្មេងសិស្សសាលាប្រុ សស្រីចំនួន១៧នាក់ នាំគ្នាហូបប្រហិតកញ្ចប់ បណ្តាលឲ្យពុលតែត្រូវបានសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលា រៀនបឋមសិក្សាសិរីអង្គនាល ក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

    តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសិស្សសាលាសម្រាកចេញលេង ហើយនាំគ្នាទិញប្រហិតកញ្ចប់ ដែលគេលក់ក្នុងបរិវេនសាលា រៀនយកមកហូប។ លុះហូបហើយសិស្សម្នាក់ៗ ស្រាប់តែមានអាការះរាគផងក្អួតផង ដោយឃើញមានអាការះបែបនេះ លោកគ្រូអ្នកគ្រូក៍បានបញ្ចូនកូនសិស្ស ទៅមណ្ឌលសុខភាពស្វាយចចិបដើម្បីសង្គ្រោះ។

    ប្រភពបន្តថា សិស្សដែលពុលប្រហិតកញ្ចប់មានចំនួន១៧នាក់ មានឈ្មោះ៖១-ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ (រៀនថ្នាក់ទី២) ២-ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ(រៀន ថ្នាក់ទី៣) ៣-ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ (រៀនថ្នាក់ទី៣) ៤-ឈ្មោះ យ៉ុង ស្រីណា អាយុ ៨ឆ្នាំ ភេទស្រី (រៀនថ្នាក់ទី២) ៥-ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី (រៀនថ្នាក់មតេយ្យ) ៦-ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ (រៀនថ្នាក់ទី៦) ៧-ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ (រៀនថ្នាក់ទី៣) ៨-ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ (រៀនថ្នាក់មតេយ្យ) ៩-ឈ្មោះ ថន លីមៅ ភេទប្រុស អាយុ១០ឆ្នាំ (រៀនថ្នាក់ទី៤) ១០-ឈ្មោះ ថន សៀវអុីញ ភេទស្រី អាយុ៧ឆ្នាំ (រៀនថ្នាក់ទី១) ១១-ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ (រៀនថ្នាក់ទី៣) ១២-ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ (រៀនថ្នាក់ទី៦) ១៣-ឈ្មោះ កែ ចាន់អូន ភេទស្រីអាយុ១៣ឆ្នាំ (រៀនថ្នាក់ទី៤) ១៤-ឈ្នោះ នៅ ណាទីន ភេទប្រុស អាយុ១២ឆ្នាំ (រៀនថ្នាក់ទី៤) ១៥-ឈ្មោះ អ៊ិត ស្រីតី ភេទស្រី អាយុ៨ឆ្នាំ (រៀនថ្នាក់ទី២) ១៦-ឈ្មោះ យ៉ុង សុខចាន់ ភេទស្រី អាយុ១២ឆ្នាំ (រៀនថ្នាក់ទី៤) ១៧-ឈ្មោះ ជឿន សុខគា ភេទស្រី អាយុ១២ឆ្នាំ (រៀនថ្នាក់ទី៤)។

    បច្ចុប្បន្នសិស្សទាំងអស់មានអា ការះធូរស្រាលមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img