ទំព័រដើម ទំព័រដើម បាញ់រះមកលើកង់បីជាច្រើនគ្រាប់ ហើយបើករត់គេចដោយសុខស្រួល ក្នុងខណ្ឌទួលគោក

បាញ់រះមកលើកង់បីជាច្រើនគ្រាប់ ហើយបើករត់គេចដោយសុខស្រួល ក្នុងខណ្ឌទួលគោក

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ខ្មាន់កំភ្លើងជិះរថយន្តស៊េរីទំនើបមួយគ្រឿង ដកកាំភ្លើងបាញ់រះ៥ គ្រាប់មកលើកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អម្ចាស់អត់អី ឯខ្មាន់កាំភ្លើងបើករថយន្តគេចខ្លួនបាត់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿង មួយគ្រឿង និងរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧ មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើង ដែលជិះរថយន្តស៊េរីទំនើប បានបើកកញ្ចក់ដកកាំភ្លើងបាញ់រះ ទៅលើអ្នកបើកបរម៉ូតូកង់បីចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើង បានឈប់រថយន្តមួយភ្លែតហើយ ក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់។បើតាមការៀបរាប់ពីរងគ្រោះជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូ រ៉យ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយហេតុការភ្លាមៗខ្មាន់កាំភ្លើង បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។ ចំណែកភាគីម៉ូតូកង់បី ក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរ បានបើកម៉ូតូកង់បីបន្តដំណើរ ទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលនោះទេ។

ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំង ចុះមកពិនិត្យនឹងធ្វើការសួរនាំ នៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកជនបង្ក ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរង់ចាំទន្ទឹងមើល លោក សុខ ហេង អធិការខណ្ឌទួលគោក តាមចាប់ខ្លួនជនដែរបាញ់បោះសេរី បានដែរឬយ៉ាងណា?៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម