More

    ចាស់ជរាគ្មានទីពឹងចំនួន៥៥នាក់ទទួលអំណោយពីក្រុមកាងារមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

    spot_img

    ខេត្តប៉ៃលិន៖ មូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន បានបើកប្រាក់ឧបត្ថម្ភប្រចាំខែកញ្ញា ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)និងសម្ភារ:មួយចំនួន។

    សំរាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

    សូមបញ្ជាក់ថា៖ លោកយាយ លោកតា ចាស់ជរា ដែលមកទទួលអំណោយពេលនេះ មានចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ក២៥គីឡូ មី១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img