More

    ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ

    spot_img

    ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ភូមិកាម្មាំង ភូមិស៊ូ និងភូមិញល ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ។

    ហើយផ្អែកតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការ ដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់ ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែកប័ណ្ណ បរិយាកាសគ្មានវិវាទ”។

    ឯកឧត្តម អភិបាលខេត្តបានសម្តែងនូវការអបអរសាទរ ចំពោះពុកម៉ែបងប្អូនដែលជាម្ចាស់ដី ដែល កន្លងមកបានចូលរួមគ្រប់នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយក្រុមការងារបច្ចេកទេសរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រហូតឈានដល់ដំណាក់កាលនៃការចែកប័ណ្ណ ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយពិតជាផ្តល់នូវសារសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃ ការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់ និងចាត់ចែងផ្សេងទៀតតាមដែល អាចធ្វើបាន។

    ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សង្គម ដែលថ្មីៗនេះ ក្រុមជ្រុលនិយម តែងតែបំផុតប្រឌិតរឿងមិនចេះ ឈប់មិនចេះពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឯកឧត្តម ញ៉ែម សំអឿន បាន ជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង៣ភូមិថា គម្រោងត្រីកោណអភិវឌ្ឍ មិនធ្វើឱ្យបាត់បង់ទឹកដី ឬបាត់បង់ប្រយោជន៍ ដូចអ្វីដែលក្រុមជ្រុលនិយមបានលើកឡើងទេ។ ផ្ទុយទៅវិញ ការ អភិវឌ្ឍន៍តំបន់ត្រីកោណបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសខេត្តរតនគិរី និង ខេត្តផ្សេងទៀតដែលជាប់ព្រំដែននៃតំបន់ត្រីកោណ។ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាចូលរួមអនុវត្តយ៉ាងសកម្ម ដើម្បី ជំរុញឱ្យកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទទួលបានជោគជ័យបន្ថែម ទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យទំនើបជឿនលឿនរបស់ សម្តេចមហាបថនិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ជាតិ។

    សូមបញ្ជាក់ផងដែរថា បើតាមការលើកឡើងពីលោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីខេត្ត៖ ភូមិទាំង៣ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ៨៥៨ វិញ្ញាបន ក្នុងនោះភូមិកាម្មាំង ចំនួន២៦៧វិញ្ញាបនបត្រ,ភូមិស៊ូ ២៨២វិញ្ញាបនបត្រ និងភូមិញល៣០៩វិញ្ញាបនបត្រ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img