More

    ឆ្នាំនេះមានបេក្ខជនគថ្លង់ និងពិការភ្នែកជាង៤០នាក់ចូលរួមប្រឡងឌីប្លូមថយចុះជាងឆ្នាំមុន

    spot_img

    ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៤ខាងមុខនេះហើយ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រមាណជាង២០ម៉ឺននាក់នាក់ ក្នុងនោះមានបេក្ខជនគថ្លង់ និងពិការភ្នែកជាង៤០នាក់ ផងដែរ។
    លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមចំនួន២០១៧១២នាក់ស្រី១០៧៨០៦នាក់ក្នុងនោះមានមានបេក្ខជនគថ្លង់ និងពិការភ្នែកចំនួន៤២នាក់ក្នុងនោះបេក្ខជនគថ្លង់មានចំនួន២៩នាក់ស្រី១៦នាក់និងបេក្ខជនពិការភ្នែកមានចំនួន១៣នាក់ស្រី៦នាក់ផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img