More

    មនុស្សប្រុសស្រី ៦ នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់កាលពីយប់មិញ.!

    spot_img

    ពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ÷យប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រវាងរថយន្តហាយ ឡែនឌ័រ បុកប៉ះជាមួយរថយន្តកុងតឺន័រ ជាបឋម បណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ត្រូវជាប់ក្នុងរថយន្ត នៅផ្លូវជាតិលេខ៤ ម្តុំទួលទទឹង ក្នុងស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ៕

    ពាក់ព័ន្ធករណីខាងលើនេះបើតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា អត្តសញ្ញាណជនរ ងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺនរ័ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃ១៧សីហា២០២៤(ស្លា.ប់៦នាក់របួ.សធ្ងន់០១នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា) ក្នុងនោះភាគីរថយន្ដហាយឡែនឌ័រ មានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អេ សុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងអ្នករួមដំណើរចំនួន០៦នាក់៖
    ១.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាបងស្រីបង្កើតអ្នកបើកបរ និងត្រូវជាប្រពន្ធឈ្មោះ ហេង សុខលាង និងមានកូនស្រី០២នាក់ឈ្មោះ ចឹង មួយឆេង និងឈ្មោះ ចឹង មួយឡា)
    ២.ឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរស្មៀន (ត្រូវជាបងថ្លៃអ្នកបើកបរ)
    ៣.ឈ្មោះ ចឹង មួយឆេង ភេទស្រី .១.៣. ឆ្នាំ (ត្រូវជាក្មួយអ្នកបើកបរ)
    ៤.ឈ្មោះ ចឹង មួយឡា ភេទស្រី .០.៧. ឆ្នាំ (ត្រូវជាក្មួយអ្នកបើកបរ)
    ៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី អាយុ២២ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតអ្នកបើកបរ)
    ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី អាយុ៦៨ឆ្នាំ (ត្រូវជាមីងបង្កើតអ្នកបើកបរ)
    អ្នកទាំង០៧មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
    គ្រោះថ្នាក់នេះបណ្តាលឲ្យស្លា.ប់ចំនួន០៦នាក់ និងរបួ សធ្ងន់០១នាក់៖
    ១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួ.សធ្ងន់)
    ២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)
    ៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លា.ប់នៅកន្លែងកើតហេតុ)
    ៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)
    ៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)
    ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ)
    ៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួ.សធ្ងន់ រួចបានស្លា.ប់នៅមន្ទីរពេទ្យ) ។

    spot_img

    អត្ថបទទាក់ទង

    spot_img