More

    លោកជំទាវ ពេជ្រ ច័ន្ទមុន្នី នាំយកអំណោយ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៨០០គ្រួសារ

    spot_img

    ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ពេជ្រ ច័ន្ទមុន្នីដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងសហការី បន្តចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៧៧៨គ្រួសារ នៅ២កន្លែង ផ្សេងគ្នាក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន។

    ប្រភពព័ត៍មានបានឱ្យដឹងថា៖ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋលោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ពេលមានទុក្ខលំបាក មានតែគណ:បក្សប្រជាជនកម្ពុជាទេ ដែលតែងតែចុះជួយ និងនៅជិតបងប្អូនប្រជាពលរដ្ឋមិនថា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ឬជួបការលំបាកផ្សេងៗ ក្រុមការងាររបស់គណ:ប្រជាជន នៅចាំជួយជានិច្ច ហើយសូមបងប្អូនរាយការណ៍បន្ទាន់ ទៅក្រុមការងារក្នុងភូមិ បើមានគ្រោះអាសន្នឬ ហេតុការណ៍អ្វីកើតឡើង។
    ជាមួយគ្នានោះដែរ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានពាំនាំបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ នឹករលឹកនិងខ្វល់ខ្វាយពីទុក្ខលំបាក របស់ប្រជាពលរដ្ឋដូចជាពេលនេះ សម្តេចកំពុងតែចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ជាង១ម៉ឺនគ្រួសារផងដែរ។

    លោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានផ្តែផ្តាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងៗ កុំឲ្យចុះលេងទឹក ព្រោះវាអាចឲ្យលង់បាត់បង់ជីវិត។ ម្យ៉ាងទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស ហើយត្រូវថែរក្សាសុខភាព ដោយពិសារទឹកស្អាត ឬដាំពុះសំរានក្នុងមុង ជាប្រចាំ ដើម្បីការពារជម្ងឺផ្សេងៗពិសេសបញ្ហាជម្ងឺកូវិត១៩ ត្រូវការពារនិងស្តាប់ការណែនាំ ពីក្រសួងសុខាភិបាល។

    សូមបញ្ជាក់ថា អំណោយដែលចែកជូនក្នុង១គ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស Milo១កេស ភួយ១ សារុង១ ប្រេងខ្យង២ដប សាប៊ូដុសខ្លួន១ដុំ ថ្នាំដុសធ្មេញ១ដប ថ្នាំពេទ្យ១ឈុត និងថវិកា ៥មុឺនរៀលក្នុង១គ្រួសារផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img