More

    នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

    spot_img

    ប៉ោយប៉ែត៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលចំនួន៥០០០គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់។

    នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលនេះ។

    សម្តេចតេជោ ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខ ពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចតេជោបន្តទៀតថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផងដែរ ។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះ ប្រជាពលរដ្ឋនៅតំបន់ រងគ្រោះថោយសារទឹកជំនន់នេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជន ចេញពីកន្លែងរងគ្រោះ អោយបានដើម្បីជៀសវាង ការគ្រោះថ្នាក់ដល់អាយុជីវិត។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះ កំពុងតែបម្រើសកម្មភាព ដ៏សំខាន់ ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាលរដ្ឋ ដែលរងគ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។

    សម្តេចតេជោ សូមអោយអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាតមើល បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

    ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវ ចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំអោយមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ០៣ក្នុងអំឡុងពេលនេះ។

    នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានឧបត្ថម្ភ ថវិកាចំនួន១២,០០០,០០០៛( ដប់ពីលានរៀល)ដល់ក្រុមគ្រសារ សព ដែលរងគ្រោះ លង់ទឹកស្លាប់មួយគ្រួសារផងដែរ។

    ទី១ .ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩
    ទី២.ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ ទី៣. យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។

    ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន ៖

    ១ . អង្ករ២៥គីឡូ
    ២ . មី១កេស
    ៣ . ទឹកត្រី១យួ
    ៤ . ទឹកស៊ីអ៊ីវ១យួ
    ៥ . ទឹកបរិសុទ្ធ១កេះធំ
    ៦ . ឃីត១ . មុង១ . ភួយ១ . ខ្នើយ១ . កន្ទេល១
    ៧ . ថវិកា ៥០,០០០៛ ( ប្រាំម៉ឺនរៀល )ផងដែរ៕ រូបភាព និងអត្ថបទ៖​សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img