More

    ពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤ និងបំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចនាពេលកន្លងមក

    spot_img

    (កណ្ដាល) ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ សាភឿន មេបញ្ជាការរងយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៤ របស់កងការពារព្រំដែនលេខ៦០១ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម នាយសេនាធិការរង និងការិយាល័យជំនាញដែលពាក់ព័ន្ធ ចំណុះយោធភូមិភាគពិសេស ផងដែរ ។

    នៅក្នុងរបាយការណ៍ស្វាគមន៍ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងទូទាំងកងការពារព្រំដែនលេខ ៦០១ សូមប្ដេជ្ញា គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យរបស់កងទ័ព និងស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់យុទ្ធសាស្ត្រ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសគាំទ្រយ៉ាងពេញទំហឹងរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ ស្របតាមលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ។

    ថ្លែងក្នុងពិធីបូកសរុបលទ្ធផលសកម្មភាពការងារយោធា ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ សាភឿន បានមានប្រសាសន៍សំណេះសំណាល និងណែនាំដល់នាយ នាយទាហានរង ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានជាដាច់ខាតនូវគោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ តាមដានក្ដាប់សភាពការណ៍ក្នុង និងក្រៅអង្គភាព ជាប់ជាប្រចាំនូវសកម្មភាពរាល់ការឃោសនាញុះញង់បំបែកបំបាក់ ឧបាយកល កលល្បិចរបស់ពួកជ្រុលនិយម ជនអគតិមួយចំនួន ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវពង្រឹងក្ដាប់ព័ត៌មាន សភាពការណ៍ក្នុងភូមិសាស្ត្រអង្គភាពបោះទីតាំង និងតាមខ្សែបន្ទាត់ព្រំដែន ឱ្យទាន់ពេលវេលា រាយការណ៍ជូនថ្នាក់លើសុំគោលការ ដាក់វិធានការដោះស្រាយដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ត្រូវចូលរួមសហការបង្ក្រាបរាល់បទល្មើសផ្សេងៗ តាមគោលនយោបាយ ៧ចំណុច គឺឃុំ សង្កាត់មានសុវត្ថិភាព តាមដានស្រាវជ្រាវ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងត្រូវចាត់វិធានការមិនអាចលើកលែងចំពោះយោធិនល្មើស តាមបទបញ្ជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

    ឯកឧត្ដម បានបន្តថា ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល កសាងជំរុំជម្រកស្នាក់នៅ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ និងការងារបច្ចេកទេស (ការគ្រប់គ្រងអាវុធ គ្រាប់ គ្រឿងចក្រ) និងចូលរួមពង្រឹងខឿនការពារជាតិ លើកទឹកចិត្តដល់យោធិន និងបន្តខិតខំបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមនេះ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ។

    នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ សាភឿន មេបញ្ជាការរង យោធភូមិភាគពិសេស បានផ្ដល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស ប័ណ្ណ និងលិខិតសរសើរដល់នាយ នាយទាហានរង ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចនាពេលកន្លងមក សរុបចំនួន ១៥នាក់ ។

    spot_img

    អត្ថបទទាក់ទង

    spot_img