More

    ធ្លាប់ជាប់គុកម្តងចេញមកវិញ លួចម៉ូតូគេត្រូវប៉ូលិសចាប់ម្តងទៀត

    spot_img

    បាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជាថ្មី ក្រោយធ្វើសកម្មភាព លួចយកយកម៉ូតូ០១គ្រឿងបានសម្រច។

    លោកវរសេនីយ៍ឯក កោ ស៊ុនកាំង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនទៅលើ ជនសង្ស័យជាប់ពាក់ព័ន្ធ ក្នុងករណីអំពើលួចនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលរូបសំណាកដៃប្រាំបី ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជា ម៉ៅ ហៅ អាខ្លឹង ឬរ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ (ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AI 5653 របស់ឈ្មោះ លាប ចាន់ថា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។

    ប្រធានការិយាល័យដដែលបានបន្ត ក្រោយធ្វើសកម្មភាពជនសង្ស័យខាងលើ ក៏បានជិះម៉ូតូគេចខ្លួនបាត់ ភ្លាមនោះម្ចាស់ជាជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួន រួមជាមួយ និងវត្ថុតាងម៉ូតូ១គ្រឿងផងដែរ។


    ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យខាងលើ រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កំពុងរៀបចំសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ដោយឡែកម៉ូតូត្រូវបានប្រគល់អោយ ទៅម្ចាស់ដើមវិញផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img