More

    លោកចោរជំនាញ លួចម៉ូតូបានសម្រេចតែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់ជាប់

    spot_img

    ភ្នំពេញ៖ ជនសង្ស័យ២ នាក់បានធ្វេីសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋបានសម្រេច ហេីយព្យាយាមគេចខ្លួន តែមិនរួចពីនគរបាលប៉ុស្ទឹងមានជ័យទី៣ ក្របួចជាប់មកវិញ។

    ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិត នៅតាមបណ្តោយផ្លូវបេតុងស្ថិត នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ ហៃ ណាវុធ ភេទប្រុសអាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ។

    ទី២ ឈ្មោះចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ន់ អង់ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ។

    បើតាមសំដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីធ្វើការ ហើយមកដល់ជួលទុកម៉ូតូ នៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោចន្ទល់ ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ ក៏បានមកមើលម៉ូតូ ស្រាប់តែអត់ឃើញពេលនោះ គាត់បានស្លៀកកន្សែង ក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នា អោយជិះជូនដើររក ស្រាប់តែឃើញជនសង្ស័យ កំពុងជិះម៉ូតូរបស់ខ្លួន នៅម្ដុំលូ៥ ក៏ស្រែកថាចោៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងគោបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាត ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកសួរនាំទៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះ ចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេ ក៏បានចូលទៅសែងម៉ូតូ របស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សោរជន្ទល់ ដើម្បីជិះបម្រុងយកទៅលក់តែ ក៏ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលចាប់បានតែម្តង។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img