More

    ភ្លើងឆេះព្រៃរាលដាលចូលដីចំការ បំផ្លាញដំណាំតាង៉ែនអស់ជាង១០០ដើម

    spot_img

    បាត់ដំបង! ដំណាំតាង៉ែនជាង១០០ដើម ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យកើតឡើងនេះដែរផ្តើមឡើងពីការឆេះព្រៃនិងបានរាលដាលចូលដល់ដីចំការដោយបានបំផ្លាញដំណាំតាង៉ែននិងដំណាំស្វាយ អស់ចំនួន ១៣៥ដើម ដែលមានម្ចាស់ឈ្មោះ គិន សេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ កម្លាំងសមត្ថកិច្ចចំនួន០៨នាក់បានចេញចូលរួមអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img