ទំព័រដើម ទំព័រដើម ពលរដ្ឋរាប់រយគ្រួសារទទួលបានសម្លៀកបំពាក់ ពីឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្រោយទឹកជំនន់វាយប្រហារ

ពលរដ្ឋរាប់រយគ្រួសារទទួលបានសម្លៀកបំពាក់ ពីឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្រោយទឹកជំនន់វាយប្រហារ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ដោយសង្កេតឃើញមួយរយះនេះ ពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងជាច្រើនគ្រួសារ បានរងផលប៉ះពាល់គ្រប់បែបយ៉ាង ទើបឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តដឹកនាំក្រុមការងារ ចុះចែកសម្លៀកបំពាក់ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ការចុះចែកនេះនៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត និងមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ ជួយសង្គ្រោះ និងចែក ស្លៀកបំពាក់ជូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ស្ថិតនៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អុី ឈាន បាននាំបណ្តាំផ្ញើសាកសួរ សុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ប្រជាពលរដ្ឋគ្រួសាររងគ្រោះទាំងអស់ ក៏ដូចជាការចូលរួមសោកស្តាយ នូវការខូចខាតលំនៅដ្ឋាន និងបាត់បង់ខូចខាតសម្ភារៈផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ផ្នែកខាងក្រោម នៃខេត្តប៉ៃលិន រួមមានឃុំសាលាក្រៅ ឃុំអូរអណ្តូង ពិសេសឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីជំនន់ទឹកភ្លៀង ដែលអាចបង្កឡើងជាយថាហេតុ ហើយបើមានសភាពការណ៍អ្វីមិនស្រួល ពីជំនន់ទឹកភ្លៀង សូមរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងក្រុមការងារនៅប្រចាំការក្នុងឃុំ ឬក្រុមការងារយុវជន ស.ស.យ.ក.នៅមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារបានជួយជម្លៀស និងសង្រ្គោះពុកម៉ែបងប្អូនមករកទីទួលសុវត្ថិភាព បានទាន់ពេលវេលា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម