More

    ស.ស.យ.ក ស្រុកសាលាក្រៅ នាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយទឹកជំនន់

    spot_img

    ប៉ៃលិន៖ ប្រភពព័ត៍មានបានឱ្យដឹងថា កាលពីសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ លោក សៀ សុខុម ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារយុវជនមូលដ្ឋាន ឃុំសាលាក្រៅ ចុះប្រគល់សម្ភារ: ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខ ទឹកសុីអុីវ សាប៊ូ,ទឹកសុទ្ធ និងថវិកា ដល់គ្រួសារជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ១៣គ្រួសារ ក្នុងភូមិអូរឬស្សីក្រោម១២គ្រួសារ និងភូមិវាល១គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាក បានមួយគ្រាផងដែរ ។

    ប្រភពបន្តទៀតថា បើទោះបីជាយើងស្ថិតក្នុងស្ថានការ កូវីដ-19 ផង ជំនន់ទឹកភ្លៀងផង យ៉ាងណាក្តី ក៍យើងឈរនៅលើស្មារតី និងឧត្តមគតិខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ដែលជាប្រពៃណី វប្បធម៌ នៃការចែករំលែក ជួយគ្នាក្នុងគ្រាលំបាក ហើយយើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img