(បាត់ដំបង) ម្ចាស់ចាក់សោផ្ទះទុកចោលត្រូវជន(សតិមិនគ្រប់)ដុតបណ្តាលអោយឆេះផ្អើលទាំងអ្នកស្រុកក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១៥ម៉ែត្រ×៧ម៉ែត្រ ០១ជាន់ជាប់ដី សង់អំពីថ្ម ដំបូលប្រក់ស័ង្កសី (ឆេះខូចខាតអស់ស្ទើទាំងស្រុង) រួមជាមួយសម្ភារៈ ,គ្រែដេកចំនួន ២ ,សាឡុង១ ,ហង្សតេ១ ,ទូទឹកកកចំនួន១ ,និងពូក .ភួយ .ខោអាវមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ប្រហែល ៧០០០$(ប្រាំពីរពាន់ដុល្លា) ដែលមានម្ចាស់ផ្ទះឈ្មោះ រស់ បូរិន ភេទប្រុស អាយុ៥០ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ក្នុងនោះរថយន្តស្នងការ០២គ្រឿង ,រថយន្តស្រុកបាណន់០១គ្រឿង និងរថយន្តស្រុករតនមណ្ឌល០១គ្រឿង ក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ចំណែកជនអ្នកដុតឈ្មោះ ស៊ួង ស៊ីវ៉ាន់ថា ហៅ ចេក ភេទប្រុស អាយុ ៣៧ឆ្នាំ (សតិមិនគ្រប់)រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ បាត់ដំបង៕