More

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

    spot_img

    បាត់ដំបង៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន”នាល្ងាចថ្ងៃទី 13 ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព័ត៌មានហាក់ដូចទទេ ប៉ុន្តែបើអត់វាមិនបាន ហើយគ្រោះថ្នាក់ជាងគេគឺព័ត៌មាន។

    ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះដោយយល់ឃើញថា កាលពីដើមឡើយគេច្រើនប្រើទទួល តាមរយះនៃការប្រើអាវុធឬអ្វីផ្សេង តែឥឡូវក្នុងនយោបាយគឺប្រើពីរ កម្លាំងរឹង និងកម្លាំងទន់ កម្លាំងរឹងគឺជាកម្លាំងទ័ព្ធ ប៉ុន្តែការប្រើកម្លាំងរឹង គឺពិបាកហើយចំណាយធំជាងប្រើកម្លាំងទន់ ដែលគេប្រើតាមប្រព័ន្ធផ្សព្វផ្សាយទៅតាម Facebook ឬ youtube ដែលជាក់ស្តែងដូចជាប្រទេសអាយស៊ីស អត់មានទាំងវិទ្យុនិងទូរទស្សន៍ ដោយគេប្រើតែ Facebook គេអាចទាញយុវជននៅអាមេរិក យុវជននៅអ៊ឺរ៉ុប រាប់ម៉ឺននាក់បាន នេះហើយព័ត៌មានវាមានតួរនាទីសំខាន់ ដែលប្រទេសណាក៏ត្រូវការប្រើ។

    ថ្ងៃខាងមុខមន្ត្រីព័ត៌មាន និងត្រូវតែចាំនៅច្រកចេញចូលតែមួយ គឺទទួលការងារពីរធំ ទី១ផ្តល់ភាពគេចង់ចូលទៅណា គឺគេសួរមន្ត្រីព័ត៌មាន ទី២បើមានទំនាស់នៅក្នុងច្រកចេញចូលតែមួយ គឺមន្ត្រីព័ត៌មានជាអ្នកសម្របសម្រួល ដែលនេះជាការងារ ធ្វើអោយអង្គភាពរដ្ឋបាលនីមួយៗ នៅជិតប្រជាជនហើយ បំរើប្រជាជនហើយ ការងាររលូនទៀតផង។

    គួរបញ្ជាក់ថា ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លៀសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីថ្ងៃនេះ គោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្តការ និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ​ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាន នូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយបំផុសព័ត៌មាន ចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ ដែលសកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្ដែងនូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្តីពីតួនាទីភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី.ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។

    ឯកឧត្តមបន្តថា នេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាព នៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញ នូវដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាននិងដោយផ្ទាល់(វេទិកាសាធារណៈ)និងដោយប្រយោល(រលកអាកាស) ដែលមានមន្ទីរជំនាញ ចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចក្តោបក្តាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងរាស្ត្រនិងរដ្ឋ ចាប់ផ្ដើមពីមូលដ្ឋានមកកាន់ថ្នាក់ជាតិ។

    ឯកឧត្តមបន្តថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ដើ ម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។ដែលសកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្ដែងនូវស្មារតី និងខ្លឹមសារ នៃប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្តីពីតួនាទីភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី.ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។

    ឯកឧត្តមបញ្ជាក់បន្ថែមថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ មានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្លាំង និងការសួរឆ្លើយឆ្លង ជជែកដេញដោលយ៉ាងផុលផុស ពីសំណាក់សិក្ខាកាមជិត 300 នាក់ជាមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្ត មន្ត្រីព័ត៌មាន(មន្ទីរព័ត៌មាន)ក៏ដូចជាមន្ទីរវិស័យជំនាញ ជុំវិញរដ្ឋបាលខេត្តទាំង៧ បាត់ដំបង ,កំពង់ធំ ,បន្ទាយមានជ័យ ,ឧត្តរមានជ័យ ,ប៉ៃលិន ,សៀមរាប ,និងពោធិ៍សាត់ ផងដែរ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img