- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ដោយឃើញផលដំណាំរបស់ប្រជាពលរដ្ឋ ដែលត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃកន្លងមកនេះ នាយឧត្តមសេនីយ៍ អុី ឈាន លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារនិងកងកម្លាំងទាំងបីប្រភេទ ចុះជួយ ដកដំឡូងមីរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលិចលង់អស់ពេលជាច្រើនថ្ងៃ ហើយបើទុកចោលប៉ុន្មានថ្ងៃទៀត វានឹងរលួយខូចអស់ជាក់ជាមិនខាន។
ការចុះជួយដកដំឡូមីនេះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយគ្នាពលរដ្ឋ ក៍បានថ្លែងអំណរអរគុណដល់ឯកឧត្តម លោកជំទាវព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយដកដំឡូមីគាត់ ដែលលិចទឹកហើយដកទាំងភ្លៀងរលឹមថែមទៀត សូមជួនពរក្រុមការងារជោគជ័យ ក្នុងភារកិច្ចដើម្បីពលរដ្ឋនិងប្រទេសជាតិយើង៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ