More

    បាក់ទំនប់ទឹកភ្នំលេខ លិចផ្ទះពលរដ្ឋជាច្រើនខ្នង

    spot_img

    កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀង បង្អោធ្លាក់រយ:ពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឱ្យកម្ពស់ទឹកកើនឡើងរហូត បាក់ទំនប់ស្ទាក់ទឹកភ្នំលេខ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង រងផលប៉ះពាល់ កាលពីវេលាម៉ោង១០និង១០នា ទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០ ២០ ស្ថិតក្នុងភូមិថ្នល់ ឃុំអម លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

    តាមសម្តីលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា ហេតុដែលមានជំនន់ បណ្តាលភ្លៀងបង្អោធ្លាក់ជាប់ៗគ្នាកាន់តែខ្លាំង ខ្លាំងឡើងបង្កជាជំនន់ទឹកភ្លៀង រហូតដល់បាក់ទំនប់ស្ទាក់ទឹកភ្នំលេខ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ គ្រួ សាររងការប៉ះពាល់ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន៧គ្រួសារ បានរងការប៉ះពាល់យ៉ាងខ្លាំង។ ហើយលោកបានដឹកនាំកម្លាំង ចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀង អំពីការបាក់ទំនប់ស្ទាក់ទឹកភ្នំលេខ និងបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្តិភាពផងដែរ។

    លោកបន្តថា ការបាក់ទំនប់ទឹកបណ្តាលឲ្យរលំផ្ទះទៀមចំនួនពីរខ្នង បាត់ម៉ូតូចំនួន២គ្រឿង និងគោយន្តចំនួន៣គ្រឿង រកឃើញគោយន្ត១គ្រឿង ចំណែកសត្វគោមិនទាន់រកឃើញទេ។
    បច្ចុប្បន្នទឹកបានស្រកទៅវិញជាបណ្តើរៗហើយ តែមិនទាន់អាចឲ្យប្រជា ពលរដ្ឋចូលទៅរស់នៅបានទេរង់ ចាំរហូតដល់ទឹកស្រកអស់បានឲ្យពួកគាត់ចូលទៅនៅវិញ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

       

    spot_img

    អត្ថបទទាក់ទង

    spot_img