More

    រយ:ពេល៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវជាតិមកខេត្តក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យឆ្នាំ២០២៣មានចំនួន១៣.៦៩៦នាក់កើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំចាស់កន្លងទៅឆ្នាំ២០២២

    spot_img

    (ឧត្តរមានជ័យ)ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយ:ពេល៣ថ្ងៃមានភ្ញៀវជាតិមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៏ក្នុងខេត្តឧត្តរមានជ័យឆ្នាំ២០២៣មានចំនួន១៣.៦៩៦នាក់(ដប់បីមុឺនប្រាំមួយរយកៅសិបប្រាំមួយនាក់)កើនឡើង២៦ភាគរយបើធៀបនឹងក្នុងអំឡុងឆ្នាំ២០២២កន្លងទៅនេះបើយោងតាមរបាយការណ៏មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានឲ្យដឹងនៅថ្ងៃអាទិត្យទី១៦ខែតុលាឆ្នាំ២០២៣ម្សិលមិញថា ស្ថិតិភ្លៀវទេសចរណ៏មកលេងកំសាន្តតាមគោលដៅទេសចរណ៍សំខាន់ និងវត្តអារាម នាឱកាសឈប់សម្រាកក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣នេះ។

    លោកស្រីធិននីមុន្នីរស្មីប្រធានមន្ទីរទេសចរណ៏ខេត្តបានបញ្ជាក់ប្រាប់នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣បន្ថែមថា ភ្ញៀវជាតិ មានចំនួន សរុប 13,696 នាក់ បើប្រៀបធៀបនិងឆ្នាំ2022 មានចំនួន 10,898 នាក់ មានអត្រាកើនឡើង 26%។
    សម្រាប់ភ្ញៀវអន្តរជាតិ មានចំនួន សរុប 155 នាក់ បើប្រៀបធៀបនិងឆ្នាំ2022 មានចំនួន 113នាក់ មានការកើនឡើង 37%។

    គួររំលឹកថា សម្រាប់ខេត្តឧត្តរមានជ័យមានរមនីយដ្ធានកំសាន្តសំខាន់ចំនួន១០កន្លែង តំបន់ធម្មជាតិរូងដែកសង្ឃរុក្ខវ័ន្ត ផ្ទះតាម៉ុក តំបន់ធម្មជាតិរលួសធំ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ធម្មជាតិទឹកធ្លាក់ថ្មដាអូរទឹកខៀវ តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពតខៀវសំផន ទឹកធ្លាក់ក្បាលទន្សោង  សួនកម្សាន្តអូរព្រាល សួនលំហែរជើងភ្នំជប់គគីរ និងកន្លែងរមនីយដ្ធានតាមប្រាសាទបុរាណ ទំនប់បង្ហៀរ ដីដុះ តាមផ្លូវយុទ្ធសាស្ត្រជាច្រើនផ្សេងៗទៀត។

    សូមជម្រាបថា តំបន់ទេសចរណ៏ក្នុងខេត្តឧត្តរមានជ័យចំពោះបងប្អូនប្រជាពលរដ្ធធ្វើដំណើរពីបណ្តាខេត្តផ្សេងៗភាគច្រើនមកលេងកំសាន្តនិងធ្វើដំណើរឆ្លងកាត់មិនថាថ្ងៃបុណ្យទាននោះទេនិយាយរួមមានរហូតមិនចេះដាច់ឡើយ។លើសពីនេះទៅទៀតសម្រាប់ខេត្តឧត្តរមានជ័យមានព្រំប្រទល់ជាប់គ្នានឹង៣ខេត្ត  មានដូចជាខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ហើយលើសពីនេះទៀត ខេត្តឧត្តរមានជ័យមានច្រកចំនួន៣បន្ថែមទៀត មានច្រកជប់គគីរ ច្រកអន្តរជាតិអូរស្មាច់ ច្រកអន្តរជាតិជាំសាងុាំ ឈមជាមួយខេត្ត បីខ្មែរ បីថៃ មានខេត្តបុរីរុាំ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត ប្រទេសថៃ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img