More

    អ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីប្រជុំជនមានការព្រួយបារម្មណ៏ចំពោះសត្វគោដែលម្ចាស់លែងឲ្យដើរពាលវាល ពាសកាលពេញថ្នល់ គ្មានក្រលុស

    spot_img

    (ឧត្តរមានជ័យ)បងប្អូនប្រជាពលរដ្ធដែលធ្វើដំណើរតាមម៉ូតូរឺឡាន និងអ្នកលក់ដូរតាមចិញ្ចើមថ្នល់ មានការលើកឡើង ហើយនាំគ្នារអ៊ូរទាំ ត្អូញត្អែររឿងសត្វពាហន:(សត្វគោ)ដែលជានិច្ចជាកាល គេសង្កេតឃើញតែដើរដេកនៅលើចិញ្ចើមផ្លូវ នឹងមួយចំនួនទៀត ដើរស៊ីស្មៅ តាមសួរច្បារ ខណ:ដែល ម្ចាស់គោតែងតែ លែងឲ្យសត្វអស់ទាំងនោះ ដើរពាសវាលពាសកាលអត់សណ្តាប់ធ្នាប់ តាមទីកន្លែងសាធារណ:សួនច្បារ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យផ្ទាល់តែម្តង។

    ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣នេះស្ថិតនៅត្រង់ចំណុចសួនច្បារមុខស្រះបឹងស្នោរ មានសត្វគោចំនួន ០៣ទៅ/០៤ក្បាលដែលម្ចាស់គោបានលែងដោយពុំបានគិតអំពីករណីគ្រោះថ្នាក់ចរាចរណ៏អ្វីមួយកើតឡើងអីទាល់តែសោះ ចឹងនោះទេ ប្រជាពលរដ្ធដែលធ្វើដំណើរឆ្លងកាត់លើផ្លូវមានតែទទូចស្នើរសុំទៅអាជ្ញាធរពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ទៅលើម្ចាស់គោ កុំលើកលែងត្រូវអនុវត្តតាមច្បាប់ដោយឈប់អប់រំណែនាំពួកគាត់បន្តទៀតទៅដើម្បីឲ្យម្ចាស់គោមួយចំនួនតូចរាងចាលម្តងពីព្រោះថា រឿងសត្វគោដ៏ស្មុកស្មាញក្នុងអំឡុងរាប់ខែរាប់ឆ្នាំកន្លងមកនេះ វាជួបជាបញ្ហាជ្រាំដែលយូណាស់ពេកហើយ ។

    បើតាមប្រភពពីអ្នករស់នៅក្បែរសួនច្បារមុខស្រះបឹងស្នោរបានបង្ហើបប្រាប់ថា ការលែងគោឲ្យដើរដេកតាមថ្នល់និងដើរស៊ីស្មៅនៅតាមទីធ្លាសួនច្បារនេះដែរ តាមគាត់សន្និដ្ធានដឹងសង្ស័យថា ម្ចាស់គោវិញនៅតែក្បែរនឹងឯងពុំមែនគេលែងមកពី ក្នុងព្រៃ ស្រែចំការអ្វីនោះទេ ដោយឡែកបញ្ហាដដែលៗបែបនេះ ប្រសិនជាអាជ្ញាធរពុំចាត់វិធានការ ចាប់សត្វគោចងរួចស្វែងរកម្ចាស់ អនុវត្តទៅតាមច្បាប់នោះទេ ប្រាកដជាម្ចាស់លែងគោឲ្យដើរបន្តទៀតពុំខានឡើយ។

    សូមបញ្ជាក់ថា នៅក្នុងទីប្រជុំជន តាមសួនច្បារ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំពោះការលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ធដែលមានការរិះគន់ទៅលើម្ចាស់សត្វពាហន:(សត្វគោ)មួយក្តាប់តូចហាក់បីដូចជាពួកគាត់មិនសហការចូលរួមនូវការណែនាំស្តីពីសេចក្តីជូនដំណឹងរបស់រដ្ធបាលក្រុងសំរោងកន្លងមក ហើយម្ចាស់គោនៅតែផ្គើន មិនខ្វល់ខ្វាយនូវការបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ធ ដែលថ្នាក់ដឹកនាំខេត្ត ដែលលោកតែងតែបានខិតខំប្រឹងប្រែង បន្តរៀបចំនូវហេដ្ធារចនាសម្ព័ន្ធដើម្បីឲ្យបានល្អ មានសោភ័ណភាពស្រស់បំព្រងហើយកសាងបន្ថែមក្នុងតំបន់ទីប្រជុំ ផ្លូវស្អាត ទីធ្លាសួនច្បារ មានដាំលម្អ ដើមឈើ តុមតែភ្លើងនាពេលរាត្រី ក្រាលថ្មម៉ាប  យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img