More

    ក្មេងស្រី ៣ នាក់បបួលគ្នាទៅរកក្ដាមខ្យងរអិលជើងធ្លាក់ប្រឡាយទឹកលូ កំពុងតែហូរគួច ធ្លាក់ម្នាក់ចូល លូ ពីរនាក់ទៀតរត់មកជួយ ត្រូវលង់ស្លាប់ទាំងបី។

    spot_img

    ខេត្តបន្ទាយមានជ័យៈ
    ក្មេងស្រី ៣ នាក់សុំឱពុកម្ដាយទៅរកក្ដាមខ្យងនៅរដូវជំនន់ទឹកភ្លៀងរអិលជើងធ្លាក់ប្រឡាយ ទឹកលូកំពុងហូរគួច រអិលជើងម្នាក់ ចូលក្នុងលូ ពីរនាក់ទៀតរត់មកជួយក៏ គួច លង់ទឹកស្លាប់ ទាំងបី នៅវេលាម៉ោង ១៧និង ៣០នាទីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២៣  នៅចំណុចក្នុងប្រឡាយវាលស្រែស្ថិតក្នុង ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។
    យោងតាមរបាយការបញ្ជាក់ អ្នកដឹងហេតុការណ៍ ក្មេងស្រីដែលលង់ទឹកស្លាប់ទាំង ចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម:
    ១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។​
    ២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។​
    ៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ កម្លាំងជំនាញ បានឱ្យដឹងថាក្រោយកើតហេតុៈកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកូបនិងពលរដ្ឋបានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីការ​ជួយអន្តរាគមន៍ចុះរាវរកឃើញស្រង់យកសាកសពប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ សមត្ថកិច្ចបញ្ជាក់ថាៈតាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាយាយជនរងគ្រោះខាងលើបានបញ្ជាក់ថា: នៅម៉ោងប្រហែល១,00និង៣០នាទីចៅៗ បានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យង  នៅចំណុចកើតហេតុខាងលើតែពុំឃើញមកវិញ ក៏ រហូតដល់ពេលល្ងាចអ្នកភូមិបានប្រាប់ថាលង់ទឹកស្លាប់​។​
    -តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ ស៊ុម សៅរ៉ី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ  ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះដែលបានទៅជាមួយបានបបួលគ្នាទៅលេងទឹក និងរកក្តាមនៅចំណុចកើតហេតុខាងលើបានរអិលធ្លាក់ទឹកប្រឡាយហើយក៏បានទៅជួយគ្នាបណ្តាលអោយលង់ទឹកស្លាប់ទាំង០៣នាក់តែម្តង ។
    -មូលហេតុ:ទៅលេងទឹក និងរកក្តាមខ្យង​បានរអិលជើងធ្លាក់ក្នុងប្រឡាយបណ្តាលអោយស្លាប់ បច្ចុប្បន្ន សពកំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗ នៅរដូវជំនន់ទឹកភ្លៀង និងវស្សានេះ។

    spot_img

    អត្ថបទទាក់ទង

    spot_img