More

    ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្ត្រីម្នាក់សន្លប់នៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសក្បាល

    spot_img

    កោះកុង÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកហ្នឹងម៉ូតូ បណ្ដោយឱ្យស្ត្រីម្នាក់
    សន្លប់ឈឹងនៅហ្នឹងកន្លែង និងម្នាក់ទៀតរបួសក្បាលខាងក្រោយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចផ្លូវកែងច្រមុះជ្រូក មុខអធិការក្រុង ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

    យោងតាមប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បានឃើញម៉ូតូម៉ាក់វ៉េវមួយគ្រឿងឌុបគ្នាពីរនាក់ បើកបរពីទិសកើតមកលិច លុះមកដល់ជិតផ្លូវកែង មានម៉ូតូសង់មួយគ្រឿង បើកបរដោយក្មេងស្រីជាសិស្សសាលាម្នាក់ លេចចេញពីផ្លូវកែងច្រមុះជ្រូក រួចបទឆ្វេង វគ្គអើយក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឱ្យអ្នកបើកបរម្នាក់សន្លប់ឈឹងនៅហ្នឹងកន្លែងឲតែម្តង។

    ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមៗក៏បានអន្តរាគមន៍និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ហើយនៅចំណុចកែងមួយនេះឃើញមានគ្រោះថ្នាក់ជាញឹកញាប់ មូលហេតុបាំងព្រៃមើលមិនឃើញ ទើបចេះតែមានបុកគ្នាដូចពេលនេះ ។

    លោក ជុន គា អធិការរងក្រុងខេមរៈភូមិន្ទ ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដា
    ពាក់ស្លាកលេខ កោះកុង 1B 17 91
    ឈ្មោះ លឹម ចនលីហ្សា ភេទស្រី អាយុ ១៦ ឆ្នាំ ជាសិស្សសាលា នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
    ជនរងគ្រោះមានឈ្មោះហិន ដានី ភេទស្រីអាយុ ៣៧ ឆ្នាំ មុខរបរកម្មករនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
    បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ របួសបែកមាត់ និងហើមមុខ ។
    ចំណែកអ្នករួមដំណើរជាមួយជនរងគ្រោះ
    ឈ្មោះ ចន ខាំ ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ រងរបួសក្បាលខាងក្រោយ ។

    លោកអធិការក្រុងបានបន្ថែមថា បច្ចុប្បន្នអ្នករងរបួសបែកមុខមាត់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯអ្នករងរបួសក្បាលពីខាងក្រោយ បានទៅពិនិត្យនៅប្រទេសថៃ ។

    រីឯវត្ថុតាងម៉ូតូ កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការក្រុង ដើម្បីរង់ចាំដោះស្រាយនូវពេលក្រោយ។

    ជាមួយគ្នានេះសមត្ថកិច្ចក្រុងខេមរៈភូមិន្ទ ក៏បានសំណូមពរដល់បងប្អូនប្រជាពល រដ្ឋដែលធ្វើចរាចរណ៍ ដោយរថយន្តឬសម៉ូតូ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ។ ពិសេសលើផ្លូវនៅចំណុចនេះ សូមមានការប្រុងប្រយ័ត្ន ពីព្រោះនៅចំណុចផ្លូវកែងមួយនេះ មានដោយព្រៃបាំង មិនអាចមើលឃើញអ្នកដែលធ្វើចរាចរណ៍នៅម្ខាងទៀតបានទេ ដូច្នេះសូមមេត្តា បើកយឺតៗមើលឆ្វេងមើលស្ដាំ មុន នឹងបទ ទើបមិនអាចមានគ្រោះថ្នាក់ ៕
    ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img