More

    ព្រោះតែគំនុំចាស់បុរសម្នាក់យកកាំភ្លេីងខ្យល់បាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

    spot_img

    (បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិខូចខាតអស់ជាច្រើនផងដែរ។

    លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការចុះឃាត់ខ្លួនករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបង្កឡើងដោយជនសង្ស័យម្នាក់។

    លោកអធិការបានបញ្ជាក់បន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឆាយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលេីជនរងគ្រោះចំនួន០២នាក់ ដែលម្នាក់.ឈ្មោះ អឿ ជន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី រងរបួសសាច់ដុំដៃមួយកន្លែង ហេីមជាំ និងម្នាក់ទៀតឈ្មោះ រួម ចំរេីន ភេទស្រី អាយុ២៦ឆ្នាំ មានទីនៅចំណុចកេីតហេតុខាងលេី របួសកដៃខាងឆ្វេងមួយកន្លែងបែកហូរឈាម និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះរួមមាន៖ -ទូរទឹកកកចំនួន០១ ,ទូរសំលៀកបំពាក់ចំនួន០១ និងកញ្ចក់ឆ្លុះមុខចំនួន០១ ខូចខាតទាំងស្រុង។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img