More

    ដើរឆ្លងអូរព្រំដែនថៃមិនប្រយ័ត្ន របូតដៃធ្លាក់ចៅចូលទឹកបាត់ខ្លួន១យប់

    spot_img

    បាត់ដំបង៖ ស្ត្រីជាកម្មករម្នាក់ ពេលត្រឡប់មកពីស៊ីឈ្នួលឲ្យថៃវិញ ក៏បីចៅឆ្លងទឹកអូរតាមព្រំដែន ឆ្លងដល់កន្លែងកំបាក ក៏របូតធ្លាក់ចៅពីដៃ ហូរចូលទឹកបាត់១យប់ ទើបរកសពឃើញនារសៀលនេះ។ ហេតុការណ៍បាត់ខ្លួនចៅនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧.០០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ត្រង់ចំណុចច្រករបៀងចាន់គីរី ឋិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកសាកសព ទើបរកឃើញនាវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ ខែតុលា​ ២០២០នេះ នៅក្បែរកន្លែងកើតហេតុ ប្រហែល៣០០ម៉ែត្រ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋឆ្លងអូរដែលរបូតចៅពីដៃមានឈ្មោះ អ៊ុន រ៉ែម ភេទស្រី អាយុ៤១ ឆ្នាំ ត្រូវជាជីដូនរបស់កុមារាជនរងគ្រោះ រស់នៅក្នុងភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។ រីឯកុមាររងគ្រោះ មានឈ្មោះ ភូ អាយុជិត២ខួប រស់នៅជាមួយជីដូនក្នុងភូមិ ឃុំកើតហេតុខាងលើ។

    ប្រភពបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ រូបគាត់ត្រឡប់ពីធ្វើការឲ្យថៃ ដោយឆ្លងមកផ្ទះវិញ តាមអូរខាងលើ ដោយថ្មើរជើងតាមច្រករបៀង ខណៈកំពុងឆ្លងអូរ ទឹកក៏ហូរខ្លាំងផងនោះ ធ្វើឲ្យគាត់រអិលជើងដួល ធ្លាក់ចៅពីដៃ កួចខូលក្នុងទឹកតែម្តង ហើយនាំគ្នាស្វែងរក អស់ជាច្រើនម៉ោង តែរកមិនឃើញ ទើបឃើញនៅថ្ងៃទី២ ខែតុលានេះ៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

       

    spot_img

    អត្ថបទទាក់ទង

    spot_img