More

    ខ្យល់កន្ត្រាក់ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង

    spot_img

    ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍ស្ដីពីករណីមានខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពី ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ក្នុងនោះរលំផ្ទះ១ខ្នង និងរបើកដំបូល៧ខ្នង ។

    នៅភូមិអូរជ្រៅ ប៉ះពាល់ផ្ទះចំនួន៦ខ្នង រលំផ្ទះ១ខ្នង របើកដំបូលចំនួន៥ខ្នង ។ ក្នុងនោះដែរ ផ្ទះរលំ១ខ្នង មានម្ចាស់ឈ្មោះ លី ហ៊ីម សង់អំពីឈើប្រក់ស៊ីប្រូ កល់ជើងតាង ទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងខូចខាតឡាន២គ្រឿង ហ្វីប្រូអស់ចំនួន៥០សន្លឹក ស័ង្កសីចំនួន៣៨សន្លឹក ។
    នៅភូមិស្រែក្នុង ប៉ះពាល់ផ្ទះចំនួន២ខ្នងផ្ទះ របើកដំបូល ស៊ីប្រូ២៥សន្លឹក ។
    នាវេលាថ្ងៃត្រង់ថ្ងៃនេះដែរ លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីចុះពិនិត្យនិងផ្តល់ជំនួយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអូរជ្រៅ ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img