More

    បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកប៉ះម៉ូតូមិនឈប់ ព្យាយាមបើករត់ទៅបុករថយន្តមួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាខ្លាំងបើករថយន្តព្រូសមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនឈប់ទទួលខុសត្រូវ ព្យាយាមបើករត់ទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្ត ព្រូស មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2 BH-1453បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបុកប៉ះជាមួយម៉ូតូមួយគ្រឿងនៅម្ដុំផ្សារ 7 មករា ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់តាមបណ្ដោយផ្លូវ ៥៩២ ទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវ៣០៧ ក៍រេង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AO-7698បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីលិចទៅកើតបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ បន្ទាប់មកអ្នកបើកបររថយន្តព្រូសបានចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួចបានបន្តដំណើរទៅមុខទៀតបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូស បានចេញសំណងថ្លៃជួសជុលទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

    spot_img

    អត្ថបទទាក់ទង

    spot_img